រឿង​ជោគជ័យ​លេចធ្លោ​​ថ្នាក់​ជាតិ​របស់​គម្រោង Proceed ចំនួន​៥ ត្រូវ​បាន​រក​ឃើញ​

ភ្នំពេញ ៥ មិថុនា ២០១៥៖ រឿងជោគជ័យលេចធ្លោចំនួន៥ របស់គម្រោងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (Proceed) ត្រូវបានរកឃើញហើយ…

ភ្នំពេញ ៥ មិថុនា ២០១៥៖ រឿងជោគជ័យលេចធ្លោចំនួន៥ របស់គម្រោងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (Proceed) ត្រូវបានរកឃើញហើយ។

 

អង្គការផេក បានជ្រើសរើសរឿងជោគជ័យលេចធ្លោចំនួន៩រឿងពីថ្នាក់ខេត្ត ក្នុងចំណោមរឿងជោគជ័យលេចធ្លោចំនួន២៤ ពីខេត្តគោលដៅចំនួន៤ គឺខេត្តបាត់ដំបង និងពោធិ៍សាត់ កំពង់ចាម និងមណ្ឌលគិរី ដើម្បីបោះឆ្នោតជ្រើសរើស៤រឿងចុងក្រោយ ក្នុងសិក្ខាសាលាថ្នាក់ជាតិកាលពីថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីយកមកសិក្សាជាមេរៀនបទពិសោធន៍។

 

១. រឿង ផ្ការីកជាយក្រុង ដោយអង្គការVSG ម្ចាស់រឿង៖ កញ្ញា ញ៉ិ លីនណា អនុប្រធានបណ្តាញអង្គការសហគមន៍មូលដ្ឋាន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១។ ទាញយករឿង

 

២. រឿង កសាងទំនុកចិត្តដើម្បីសហគមន៍ ដោយអង្គការអមរា ម្ចាស់រឿង៖ អ្នកស្រី ប៉ា សុខខេង ប្រធានសហគមន៍តស៊ូដើម្បីអភិវឌ្ឍន៍ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ២។ ទាញយករឿង

 

៣. រឿង ស្រ្តីវ័យក្មេងក្នុងភាពជាអ្នកដឹកនាំ ដោយអង្គការអមរា ម្ចាស់រឿង៖ អ្នកស្រី ទូន សាវន ប្រធានក្រុមប្រឹក្សាឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ៣ស្ទួន។ ទាញយករឿង

 

៤. រឿង ពីស្រ្តីមេផ្ទះ ទៅជាស្រ្តីសកម្មក្នុងអភិបាលកិច្ច ដោយអង្គការ PSOD ម្ចាស់រឿង៖ អ្នកស្រី ឈុំ សុខន ប្រធានសហគមន៍មូលដ្ឋាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ៣ស្ទួន។ ទាញយករឿង

 

៥. រឿង សកម្មភាពថ្មី ជោគជ័យថ្មី លើដែនដីចាស់ ដោយអង្គការAK ម្ចាស់រឿង៖ លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ជាប់ចំណាត់ថ្នាក់លេខ៤។ ទាញយករឿង

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់