ការ​អភិវឌ្ឍន៍​សមត្ថភាព​​ដល់​មណ្ឌល​អភិវឌ្ឍន៍​ធនធាន​មនុស្ស​រាជធានី ខេត្ត ​ពី​ជំនាញ​អភិវឌ្ឍន៍​សមត្ថភាព​

កំពង់ចាម ២៨ មីនា ២០១៦៖ ការអភិវឌ្ឍន៍សមត្ថភាពដើម្បីបង្កើនចំណេះដឹង ជំនាញ និងឥរិយាបថដល់ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត គឺមានភាពចាំបាច់ និងមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សមត្ថភាពស្របតាមតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

កំពង់ចាម ២៨ មីនា ២០១៦៖ ការអភិវឌ្ឍន៍សមត្ថភាពដើម្បីបង្កើនចំណេះដឹង ជំនាញ និងឥរិយាបថដល់ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត គឺមានភាពចាំបាច់ និងមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សមត្ថភាពស្របតាមតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

នេះជាការលើកឡើងរបស់លោក សូ មុនីរក្សា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីអំពីជំនាញអភិវឌ្ឍន៍សមត្ថភាពកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម។

 

លោក មុនីរក្សា ក៏បានបន្ថែមផងដែរថា មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាកន្លែងដ៏សំខាន់មួយសម្រាប់ផ្តល់កិច្ចអន្តរាគមន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត គឺជាកម្លាំងស្នូលក្នុងការជួយជ្រោមជ្រែង និងពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យមានភាពរឹងមាំ។

 

លោកក៏បានផ្ដាំផ្ញើ លើកទឹកចិត្តដល់សិក្ខាកាមដែលចូលរួមឲ្យយកចិត្តទុកដាក់ក្នុងវគ្គបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាពបន្តដល់អ្នកពាក់ព័ន្ធឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្តល់កិច្ចអន្តរាគមន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថ្នាក់ជាតិត្រូវខិតខំស្វែងរកចំណេះដឹងថ្មីៗ និងគាំទ្របន្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

គួរបញ្ជាក់ដែរថា នាយកដ្ឋានបណ្ដុះបណ្ដាលនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍន៍សមត្ថភាពដល់ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្តទូទាំង២៥ ខេត្ត ក្រុង សរុបប្រមាណជា៧០រូប ក្នុងបំណងបង្កើនសមត្ថភាព និងទំនុកចិត្តពីការតាក់តែង ការសម្របសម្រួល គ្រប់គ្រងវគ្គអភិវឌ្ឍន៍សមត្ថភាព ដើម្បីបំពេញការងារសេវាកម្មអភិវឌ្ឍន៍សមត្ថភាពប្រកបដោយវិជ្ជាជីវៈដល់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

  

           សិក្ខាកាមក្រុមតូចធ្វើការពិភាក្សាពីគោលវិធីសម្រាប់ការអភិវឌ្ឍសមត្ថភាព

           សិក្ខាកាមមកពីស្ថាប័នផ្សេងធ្វើការសណេះសំណាល

          សិក្ខាកាមធ្វើការសហការជាក្រុមតូច

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់