ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សា​លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រ​ស្តីពី ការ​អភិវឌ្ឍ​​​​សមត្ថភាព​មន្ត្រី​​​នៅ​​​ក្រសួង​​មហាផ្ទៃ និង​​ធន​​ធាន​​មនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ​បាន​អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពី ការ​អភិវឌ្ឍ​​​​សមត្ថភាព​មន្ត្រី​​​នៅ​​​ក្រសួងមហាផ្ទៃ​​ និង​​ធន​​ធាន​​មនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព​កម្មវិធី​អភិវឌ្ឍន៍ ពង្រឹងគុណភាព​នៃការសិក្សាស្រាវជ្រាវ និងពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់មន្ត្រី នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨​ក្នុងសាលបណ្តុះបណ្តាល អគារ I ។

សមាសភាពអញ្ជើញចូលរួមកិច្ចប្រជុំមានចំនួនប្រមាណ​២០រូប មកពី​អគ្គនាយកដ្ឋាន អង្គភាព នាយកដ្ឋាន និងការិយាល័យជំនាញពាក់ព័ន្ធ។

សេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះមានគោលបំណង​លើកកម្ពស់​សមត្ថភាព​មន្ត្រីរាជការ​ដែលកំពុង​បម្រើ​ការងារនៅទីស្តីការក្រសួង​មហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជា​ពលរដ្ឋកាន់តែល្អប្រសើរឡើង។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់