កម្ពុជា​​នឹង​ចុះ​ត្រជាក់​​រយៈពេល​​១​សប្តាហ៍ ចាប់ពី​​ថ្ងៃទី​១៧ ខែធ្នូ​

ភ្នំពេញ ១២ ធ្នូ ២០១៤៖ យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៧ ខែធ្នូ តទៅ ប្រទេសកម្ពុជា នឹងចុះត្រជាក់ រយៈពេល មួយសប្តាហ៍។ ការចុះត្រជាក់នេះ គឺដោយសារតែ ប្រទេសកម្ពុជា បច្ចុប្បន្ន កំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ ស៊ីបេរី។

ភ្នំពេញ ១២ ធ្នូ ២០១៤៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៧ ខែធ្នូ តទៅ ប្រទេសកម្ពុជានឹងចុះត្រជាក់រយៈពេលមួយសប្តាហ៍។ ការចុះត្រជាក់នេះ គឺដោយសារតែប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ស៊ីបេរី។

ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យតំបន់ភ្នំ និងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា រួមមានតំបន់ជួរខ្នងភ្នំដករែក ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមា មានពី 15-17 អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី 25-27 អង្សាសេ។

ដោយឡែកខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមា មានពី 17-19 អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី 26-29 អង្សាសេ។
 
សម្រាប់រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង និងខេត្តតាកែវ សីតុណ្ហភាពអប្បបរមា មានពី 18-20 អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី 28-31 អង្សាសេ។

ចំណែកឯខេត្តជាប់មាត់សមុទ្រ មាន ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប សីតុណ្ហភាពអប្បបរមា មានពី 22-24 អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី 31-33 អង្សាសេ៕

ដោយ ស.សត្យាុ, ANN (11-12-2014)

សេចក្តីជូនដំណឺងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់