ប្រទេសកម្ពុជាសុំឱ្យប៊ុលហ្ការីគាំទ្រលើវិស័យកសិកម្ម

ភ្នំពេញ ២៤ កុម្ភៈ ២០១៥៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឱ្យ ប្រទេសប៊ុលហ្ការី គាំទ្រវិស័យកសិកម្ម របស់ប្រទេសកម្ពុជា ដែលជាវិស័យអាទិភាព ព្រោះថាប៊ុលហ្ការី ជាប្រទេសមួយ ដែលនាំមុខក្នុងវិស័យកសិកម្មនោះ។

ភ្នំពេញ ២៤ កុម្ភៈ ២០១៥៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឱ្យ ប្រទេសប៊ុលហ្ការី គាំទ្រវិស័យកសិកម្ម របស់ប្រទេសកម្ពុជា ដែលជាវិស័យអាទិភាព ព្រោះថាប៊ុលហ្ការី ជាប្រទេសមួយ ដែលនាំមុខក្នុងវិស័យកសិកម្មនោះ។

ការស្នើសុំនេះបានធ្វើឡើង ក្នុងជំនួបពិភាក្សារវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយឯកឧត្តម Evgueni Stefanov Stoytchev ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៊ុល ហ្ការីប្រចាំកម្ពុជា នារសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៥នៅទីស្តីការក្រសួង ។

ក្រៅពីការស្នើសុំការគាំទ្រលើវិស័យកសិកម្ម ភាគីទាំងពីរក៏បានពិភាក្សាអំ ពីការយកចិត្តទុកដាក់បន្ថែមលើការធ្វើពាណិជ្ជកម្ម ការជំរុញ និងលើកកម្ពស់ការ វិនិយោគរបស់ផ្នែកឯកជននៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញអ្នកវិនិយោគិនប៊ុលហ្ការី មកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនថែមទៀត ដោយកម្ពុជានឹងជួយសម្រួល បរិយាកាសវិនិយោគដល់វិនិយោគិនដែលនឹងមកបណ្តាក់ទុននៅកម្ពុជា ដើម្បី ធានាបាននូវគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រ ជាជន និងរដ្ឋាភិបាលប៊ុលហ្ការី ដែលកន្លងមកបានបំពេញតួនាទីយ៉ាងសកម្មក្នុង ការចូលរួមចំណែកដល់ការស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេស ការជួយរួមចំណែកជួយឱ្យប្រទេសកម្ពុជា ងើបឡើងវិញ តាមរយៈការគាំទ្របច្ចេក ទេស ហិរញ្ញវត្ថុ និងធនធានមនុស្សរាប់ បញ្ចូលទាំងការផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជាទៅសិក្សានៅប្រទេសប៊ុលហ្ការីផងដែរ។

ឯកឧត្តម Evgueni Stefanov Stoytchev បានគូសបញ្ជាក់ថា ប្រទេស កម្ពុជាមានការរីកចម្រើន និងផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ។ កិច្ចសហការ រវាងប្រ ទេសទាំងពីរប៊ុលហ្ការី-កម្ពុជាបានឈានដល់យុគសម័យថ្មី ដែលទាមទារឱ្យកិច្ច សហប្រតិបត្តិការកាន់តែទូលំទូលាយស៊ីជម្រៅ និងចំគោលដៅដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារនៅសហគមន៍អឺរ៉ុបក៏ដូចជាអាស៊ាន ហើយប្រទេសប៊ុល ហ្ការីនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យស្របនឹង គោលដៅអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ៕

 

ប្រភពៈ AKP (24-02-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់