សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានសម្រេចនូវគោលដៅអភិវឌ្ឍន៍ លើការកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ ២៩ កញ្ញា ២០១៥៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងយូវញ៉ក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស នៅឯកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ថា កម្ពុជាបានសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ លើការកាត់បន្ថយភាពក្រីក្រ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅឯកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥

 

ភ្នំពេញ ២៩ កញ្ញា ២០១៥៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងយូវញ៉ក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស នៅឯកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ថា កម្ពុជាបានសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ លើការកាត់បន្ថយភាពក្រីក្រ។

បើយោងទៅតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិនានា ជាពិសេសធនាគាពិភពលោក កម្ពុជាមិនត្រឹមតែជាក្រុមប្រទេស ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍នៃការកាត់បន្ថយភាពក្រីក្រុតែប៉ុណ្ណោះទេ តែក៏ជាក្រុមប្រទេស ដែលអាចសម្រេចបាន នូវការកាត់បន្ថយភាពក្រីក្រ ប្រកបទៅដោយនិរន្តរភាព និងយ៉ាងលឿនទៀតជាងគេ  (ក្រុមជើងឯកក្នុងលោកខាងការកាត់បន្ថយភាពក្រីក្រ) ទៀតផង។

ការសម្រេចបាននូវការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសមួយ វាពិតជាមិនមែនជាភាពចៃដន្យនោះទេគឺត្រូវតែមានការគាំទ្រដោយ គោលនយោបាយកាត់បន្ថយភាពក្រីក្រផងដែរ បន្ថែមពីលើការខិតខំប្រឹងប្រែងប្តេជ្ញាចិត្ត នៅក្នុងការចាកចេញពីបន្ទាត់ នៃភាពក្រីក្ររបស់បុគ្គល ឬគ្រួសារនីមួយៗនៃសង្គមនីមួយៗផងដែរ។

ជាការពិតមូលហេតុដែលថាកម្ពុជាសម្រេចបាននូវគោលដៅនេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីគោលនយោយដែលបានគាំទ្រជាច្រើន ដែលក្នុងចំណោមនោះ ក៏មានគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការផងដែរ ហើយដែលបានចែងយ៉ាងច្បាស់ថា៖ គោលដៅចុងក្រោយ និងចម្បងបំផុត របស់គោលនយោបាយនេះ គឺការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងតាមរយៈគោលនយោយបាយនេះ  ទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ (ថវិកាដែលបានមកពីរាជរដ្ឋាភិបាលរួមគ្នាជាមួយនឹងដៃគូអភិវឌ្ឍន៍ជាច្រើន) ចាប់តាំងពីការអនុវត្តនៅក្នុងជំហ៊ានដ៏ពេញលេញ ចាប់ពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្នត្រូវបានចាក់បញ្ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចមូល ដ្ឋានតាមរយៈការវិភាជធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិដូចជា រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។

ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ បានប្រើប្រាស់នូវយុទ្ធសាស្រ្ត សំខាន់ៗចំនួនពីរគឺ (១) ការលើកកម្ពស់នូវអភិបាលកិច្ចល្អនៅមូលដ្ឋាន និង(២) ការវិនិយោគនូវហេដ្ឋារចនាសម្ព័ន្ធទាំងអរូបវន្ត និងរូបវន្តតាមរយៈធនធានហិរញ្ញវត្ថុ។ បើយើងនិយាយពីលទ្ធផល រូបវន្តវិញ គោលនយោបាយនេះបានបង្កើតនូវផ្លូវលំជនបទរាប់ពាន់គីឡូម៉ែត្រ ពង្រាយនៅទូទាំងប្រទេសដើម្បីអាច ភ្ជាប់ពីភូមិ ឃុំមួយ ទៅភូមិ ឃុំមួយទៀតទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ ដែលជាសមាសធាតុធនធានដ៏សំខាន់ជាងគេ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីបង្កើននូវប្រាក់ចំណូល តាមរយៈការជួយសម្រួលដល់ការដឹកកសិផលទៅកាន់ទីផ្សារទាន់ពេលវេលា និងទទួលបាននូវតម្លៃខ្ពស់ ព្រមទាំងការនាំទីផ្សា (ឈ្មួញ) ទៅស្វែងរកកសិផលនៅតាមមូលដ្ឋាន រួមជាមួយនឹងផលប្រយោជន៍នៃគមនាគមន៍ផ្សេងៗទៀ ។ ប្រលាយទឹកជាច្រើនខ្សែត្រូវបានបង្កើតឡើង ដោយគោលនយោបាយនេះសម្រាប់ជួយជំរុញគុណភាព និងទិន្នផលស្រូវអង្ករដែលជាកសិកម្មចម្បងរបស់ជាតិផងដែរ។

ដើម្បីដឹងបានថា តើគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការបានសម្រេចនូវគោល ដៅចុងក្រោយរបស់ខ្លួនឬទេ នៅក្នុងឆ្នាំ២០១០-២០១១ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ធ្លាប់បានធ្វើការវាយតម្លៃផលប៉ះពាល់ នៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេលមូលនិធិឃុំ សង្កាត់ នៅក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដោយប្រើប្រាស់នូវនិតិវិធីជាស្តង់ដារអន្តរជាតិ នៃការវាយតម្លៃផលប៉ះពាល់ បានបង្ហាញនូវភស្តុតាងដ៏រឹងមាំនៃការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈគោលនយោយបាយនេះ ដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនឆ្នាំ២០១០ និងឆ្នាំ២០១១ (ដកស្រង់អះអាងបន្តទៀត ដោយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ ឆ្នាំ២០១១ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០០៩-២០១៣) នៃរាជរដ្ឋាភិបាលកម្ពុជា)។

នៅចុងឆ្នាំ២០១៤ ដើម្បីធានាបាននូវតម្លាភាពនៃកាអះអាង អំពីការសម្រេចបាននូវគោលដៅចុងក្រោយ នៃការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាតាមរយៈគោលនយោយបាយវិមជ្ឈការ និងវិសហមជ្ឈការនោះ សាស្រ្តាចារ្យនៃសាកលវិទ្យាល័យរដ្ឋតិចសាស់ (សហរដ្ឋអាមេរិក) គឺ បណ្ឌិត គីសូ កាវ៉ាន់ដេ ដែលជាសេដ្ឋមាត្រសាស្រ្តវិទូផងដែរនោះ បានសិក្សាកាន់តែលម្អិតថែមទៀត ទៅលើរបាយការណ៍ការសិក្សាដែលមានស្រាប់ ដែលបានសិក្សាស្រាវជ្រាវ ដោយអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងបានរកឃើញនូវភស្តុតាងស្របគ្នាផងដែរ ហើយថែមទាំងបានរកឃើញថា មូលនិធិ ឃុំ សង្កាត់ មិនត្រឹមតែជួយចូលរួមចំណែកកាត់បន្ថយនូវភាពក្រីក្រនោះទេតែ ថែមទាំងជាសំណាញ់សុវត្ថិភាព ដែលអាចជួយចូលរួមការពារមិនឲ្យគ្រួសារកម្ពុជាធ្លាក់ចូលទៅក្នុងភាព ក្រីក្រវិញទៀតផង៕ (NCDDS/MEID)

ផ្លូវគ្រួសក្រហម នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រើប្រាស់មូលនិធិឃុំឆ្នាំ២០១៥។  

 

ប្រឡាយប្រវែង ២.៤១៥ គ.ម ស្ថិតក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់