កម្ពុជា​ជា​​ប្រទេស​​មួយ​​ដែល​​ទទូល​​បាន​​ជោគ​ជ័យ​​លើ​​ការ​​អនុវត្ត​​គម្រោង​​របស់​​កម្មវិធី​​ LoCAL​​

សៀមរាប ៦ វិច្ឆិកា ២០១៥៖ កម្ពុជា គឺជាប្រទេសមួយ ដែលរដ្ឋាភិបាល បានមើលឃើញពីសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបន្សុំានឹងភាពធន់ នៃការប្រែប្រួលអាកាសធាតុ។ តាមរយៈការអនុវត្តគម្រោងការបញ្ជ្រាបបន្សុំានឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការថ្នាក់ក្រោមជាតិ (LGCC-II) កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃគួរយកតម្រាប់តាម ក្នុងការបន្សុំាការប្រែប្រួលអាកាសធាតុ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ…

សៀមរាប ៦ វិច្ឆិកា ២០១៥៖ កម្ពុជា គឺជាប្រទេសមួយ ដែលរដ្ឋាភិបាល បានមើលឃើញពីសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបន្សុំានឹងភាពធន់ នៃការប្រែប្រួលអាកាសធាតុ។ តាមរយៈការអនុវត្តគម្រោងការបញ្ជ្រាបបន្សុំានឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការថ្នាក់ក្រោមជាតិ (LGCC-II) កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃគួរយកតម្រាប់តាម ក្នុងការបន្សុំាការប្រែប្រួលអាកាសធាតុ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

នេះជាការលើកឡើងព្រមគ្នារបស់លោកស្រី Judith Karl នាយកប្រតិបត្តិអង្គការ UNCDF និងលោក David Jackson នាយកកម្មវិធី LoCAL ក្នុងសិក្ខាសាលាអន្តរជាតិស្តីពីការកសាងភាពធន់ និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុ តាមរយៈរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប កាលពីថ្ងៃទី២-៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

 

ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបិទសិក្ខាសាលាអន្តរជាតិស្ដីពីការកសាងភាពធន់ និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុតាមរយៈរដ្ឋបាលថ្នាក់ក្រោមជាតិ មានប្រសាសន៍បញ្ជាក់ថា តាមការវាយតម្លៃរបស់គម្រោងឃុំ សង្កាត់បង្ហាញឲ្យឃើញថាគម្រោងរបស់ឃុំ សង្កាត់ពិតជាមានសារៈសំខាន់ និងជួយក្នុងការបង្កើនចំណូល និងជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ 

 

ឯកឧត្តម ក៏បានបន្ថែមថា តាមរយៈផែនការយុទ្ធសាស្រ្តទាក់ទងនឹងការប្រែប្រួលអាកាសធាតុ រដ្ឋបាលឃុំ សង្កាត់ជួបផលប៉ះពាល់ប្រមាណជា៣៤% ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ កម្មវិធី LoCAL បានចូលរួមដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តួចផ្តើមដាក់បញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុក្នុងផែនការអភិវឌ្ឍន៍ របស់ខ្លួនស្របពេលដែលរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លើកម្មវិធីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

សិក្ខាសាលាអន្តរជាតិស្តីពីការកសាងភាពធន់ និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុតាមរយៈរដ្ឋបាលថ្នាក់ក្រោមជាតិ គឹជាសិក្ខាសាលាដែលសហការរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការ UNCDF ដើម្បីឲ្យសិក្ខាកាមគ្រប់ប្រទេសដែលកំពុងអនុវត្តគម្រោង LoCAL សិក្សាដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមកទាក់នឹងការបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាកាមក្នុងសិក្ខាសាលាក៏ បានធ្វើដំណើរទស្សនកិច្ចទៅពិនិត្យមើលទ្វារទឹក ផ្លូវលំជនបទ និងការដាំបន្ថែដោយធម្មជាតិដោយប្រើប្រាស់ទឹកតាមបច្ចេកទេសដើម្បីបន្សុំានឹងការប្រែប្រួលអាកាសធាតុ របស់គម្រោងរបស់ LGCC-II ក្នុងខេត្តបាត់ដំបងផងដែរ។

 

សិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលានេះ មានចំនួនប្រមាណជា៩០រូប មកពី១៧ប្រទេស ដែលរួមមានតំបន់អាហ្រ្វិក អាហ្រ្វិកខាងត្បូង អាហ្រ្វិកខាងកើត អាស៊ីខាងកើត សហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍ ៕

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់