ប្រទេសកម្ពុជានឹងចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួចមុនឆ្នំា២០២០

សៀមរាប ០៥ មីនា ២០១៥៖ ប្រទេសកម្ពុជានឹងចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួចនៅមុនឆ្នំា២០២០។ នេះជាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំគោលនយោបាយកម្រិតខ្ពស់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពីការអនុវត្តផែនការសកម្មភាព ISTANBUL សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ នៅខេត្តសៀមរាប ។…

សៀមរាប ០៥ មីនា ២០១៥៖ ប្រទេសកម្ពុជានឹងចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួច នៅមុនឆ្នំា២០២០។  នេះជាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំគោលនយោបាយកម្រិតខ្ពស់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពីការអនុវត្តផែនការសកម្មភាព ISTANBUL សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ នៅខេត្តសៀមរាប ។

លោកជំទាវ សាម សាត អាកតា (Sahmshad Akhtar) អគ្គលេខាធិការរងអង្គការ សហប្រជាជាតិបានមានប្រសាសន៍ថា នៅក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួចចំនួន ១៣ គឺមានប្រទេសចំនួន៦ បាននិងកំពុងតែមានការរីកចម្រើន ក្នុងនោះប្រទេសកម្ពុជាជាប្រទេសមួយលេចធ្លោជាងគេ និងអាចចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួចមុនឆ្នំា២០២០។ 

លោកជំទាវ សាមសាត អាកតា បានពន្យល់ថា ការដែលប្រទេសកម្ពុជា អាចចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួចបានឆាប់រហ័សគឺដោយសារតែប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ធ្វើឱ្យកំណើនសេដ្ឋកិច្ច មានការកើនឡើង និងមានការរីកចម្រើនលឿន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិ ESCAP បានមានប្រសាសន៍ថា នេះជាការពិត ប្រទេសកម្ពុជាជាប្រទេសមួយដែលមានការអភិវឌ្ឍន៍លឿនជាងគេក្នុងចំណោមប្រទេសទំាង១៣ ហើយកម្ពុជាក៏ត្រូវបានប្រទេសដែលមានការអភិវឌ្ឍតិចតួចទំាងអស់ចាត់ទុកថា ជាប្រទេសមានកំណើន សេដ្ឋកិច្ចខ្លំាងមួយ ដែលអាចចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួចមុនកាលកំណត់។

ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចំាការក៏បានមានប្រសាសន៍នាឱកាសនោះដែរថា តាមការគណនាបឋមរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នៅក្នុងឆ្នំា២០១៤កន្លងមកនេះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ហើយនៅក្នុងឆ្នំា២០១៥ នេះបានប៉ាន់ប្រមាណថាកំណើនសេដ្ឋកិច្ចនឹងស្ថិតនៅជុំវិញ៧ភាគរយទៀត។

កំណើនសេដ្ឋកិច្ចនេះ កន្លងមកបានធ្វើឱ្យថយចុះគម្លាតរវាងអ្នកមាន និងអ្នកក្រ ។ ឯកឧត្តម គាត ឈន់ បានឱ្យដឹងទៀតថា កម្ពុជាត្រូវបានគេវាយតម្លៃថាជាប្រទេសទី៤ក្នុងពិភពលោកដែល សម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សក្នុងការកាត់បន្ថយភាពក្រីក្រលឿនមុនកាលកំណត់ ដោយថយចុះពី៥៣ភាគរយក្នុងឆ្នំា២០០៤ មកនៅត្រឹម ២០,៥ភារយនៅឆ្នំា២០១១ និងមកក្រោម១៨ភាគរយនៅឆ្នំា២០១៤ ។ អត្រានេះនឹងធ្លាក់ចុះប្រមាណ ១ភាគរយបន្ថែមទៀតក្នុងមួយឆ្នំាៗ ដែលកត្តានេះហើយអាចធ្វើឱ្យប្រទេសកម្ពុជាចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួចឆាប់ៗខាងមុខនេះ៕ ដោយ៖ ហង្ស សៀក


ដកស្រង់ចេញពីគេហទំព័រAKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់