សង្កាត់​ចំនួន​៣ ក្នុង​ខណ្ឌ​ដង្កោ ទទួល​បាន​ផ្លូវ​បេតុង ពី​គម្រោង​មូលនិធិ​អភិវឌ្ឍ​សង្កាត់​ឆ្នាំ​២០១៤

ភ្នំពេញ ១៦ កក្កដា ២០១៤៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នៅសង្កាត់ក្រាំងពង្រ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងរបស់សង្កាត់ចំនួន៣ គឺសង្កាត់ក្រាំងពង្រ សង្កាត់ប្រទះឡាង និងសង្កាត់សាក់សំពៅ…

ភ្នំពេញ ១៦ កក្កដា ២០១៤៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នៅសង្កាត់ក្រាំងពង្រ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង

របស់សង្កាត់ចំនួន៣ គឺសង្កាត់ក្រាំងពង្រ សង្កាត់ប្រទះឡាង និងសង្កាត់សាក់សំពៅ ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោក

ចេង មុនីរ៉ា អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ តំណាង លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ។

 

លោក ចេង មុនីរ៉ា បានមានប្រសាសន៍លើកឡើងអំពីការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌចំពោះ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងលើកឡើងអំពីការអភិវឌ្ឍជាច្រើនរបស់មូលដ្ឋាន សង្កាត់ ខណ្ឌ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ តួយ៉ាងនៅថ្ងៃនេះ យើងបានទទួលនូវសមិទ្ធផលថ្មីទៀត ជាផ្លូវបេតុងគ្មានសសៃដែក ដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រើប្រាស់ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ គម្រោងថវិកាឆ្នាំ២០១៤ របស់រដ្ឋបាលខណ្ឌ ក៏នឹងបន្តស្ថាបនានូវផ្លូវបេតុងជាច្រើនខ្សែទៀត សម្រាប់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់។

 

លោកអភិបាលរងក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ តាមដានលើ ការស្ថាបនារបស់ក្រុមហ៊ុនទទួលការសាងសង់

ប្រសិនបើមានបញ្ហាលើលក្ខណៈបច្ចេកទេស ឬមិនបាន ទាន់ពេលវេលាតាមកិច្ចសន្យាស្ថាបនា ត្រូវរាយការណ៍មកសង្កាត់ ខណ្ឌដើម្បី

យើងចាត់វិធានការបាន ទាន់ពេលវេលា។ ហើយសូមឲ្យបងប្អូន ដែលរស់នៅតាមបណ្តោយផ្លូវនេះផ្តល់ការយោគយល់ និងអធ្យាស្រ័យ

ចំពោះផលប៉ះពាល់តិចតួចដែលបណ្តាលមកពីការស្ថាបនាផ្លូវបេតុងថ្មីនេះ។

 

ផ្លូវបេតុងគ្មានសសៃដែក ដែលបើកការដ្ឋានស្ថាបនានាព្រឹកនេះ ជាផ្លូវបេតុងស្ថិតក្នុងគម្រោងមូលនិធិ អភិវឌ្ឍសង្កាត់ឆ្នាំ២០១៤ របស់

សង្កាត់ក្រាំងពង្រ សង្កាត់ប្រទះឡាង សង្កាត់សាក់សំពៅ ដែលក្នុងនោះសង្កាត់ក្រាំងពង្រ មានប្រវែង២៥៥ម៉ែត្រ ទទឹង ០៤ម៉ែត្រ

កម្រាស់ ០,១៥ម៉ែត្រ និងសង្កាត់ប្រទះឡាង ប្រវែង៣៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រនឹងសង្កាត់សាក់សំពៅ ប្រវែង

២៦៥ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ៕ 

ដកស្រង់ចេញពីគេហទំព័រដើមអម្ពិល៖ http://www.dap-news.com/2011-06-14-02-39-55/90634-2014-07-16-07-19-04.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់