រោគសញ្ញា នៃ​ជំងឺមហារីក​ឆ្អឹង​

១៦ កុម្ភៈ ២០១៥៖ អ្នកអាចមិនមានរោគសញ្ញា នៃជំងឺមហារីកឆ្អឹង។ នេះ គឺជារឿងទូទៅ។ គ្រូពេទ្យអាចរកឃើញថា មានដុំសាច់នៅនឹងឆ្អឹង នៅពេលដែលមើលកាំរស្មីអ៊ិច នៃបញ្ហាដទៃ ដូចជាការគ្រេច ឬថ្លោះជាដើម។ ប៉ុន្តែ រោគសញ្ញា នៃជំងឺមហារីកឆ្អឹង អាចរួមមានការឈឺដែល…

១៦ កុម្ភៈ ២០១៥៖ អ្នកអាចមិនមានរោគសញ្ញា នៃជំងឺមហារីកឆ្អឹង។ នេះ គឺជារឿងទូទៅ។ គ្រូពេទ្យអាចរកឃើញថា មានដុំសាច់នៅនឹងឆ្អឹង នៅពេលដែលមើលកាំរស្មីអ៊ិច នៃបញ្ហាដទៃ ដូចជាការគ្រេច ឬថ្លោះជាដើម។ ប៉ុន្តែ រោគសញ្ញា នៃជំងឺមហារីកឆ្អឹង អាចរួមមានការឈឺដែល ៖

  • ស្ថិតនៅកន្លែងនៃដុំសាច់ស្រាប់
  • ជារឿយៗ អ្នកមានអារម្មណ៍ថា ឈឺខ្លាំង
  • អាចកាន់តែឈឺ នៅពេលដែលធ្វើសកម្មភាព
  • ជារឿយៗ វាធ្វើអោយអ្នកជំងឺ ភ្ញាក់ពីគេងនៅពេលយប់
  • គ្រោះថ្នាក់មិនបង្កអោយទៅជាដុំសាច់ ឬជំងឺមហារីកឆ្អឹងនោះទេ ប៉ុន្តែ ឆ្អឹងដែលត្រូវបានចុះខ្សោយ ដោយសារជំងឺមហារីក អាចងាយនឹងបាក់។ បន្ទាប់មក វាអាចបណ្តាលអោយឈឺខ្លាំង។

រោគសញ្ញាដទៃទៀត ដែលពាក់ព័ន្ធទៅនឹងដុំសាច់ ឬជំងឺមហារីកឆ្អឹង អាចរួមមាន ៖

  • គ្រុនក្តៅ
  • បែកញើសស្អិត នៅពេលយប់
  • ហើមនៅជុំវិញឆ្អឹង
  • ស្ពឹក។

ប្រសិនបើអ្នកគិតថា អ្នកអាចមានដុំសាច់ ឬជំងឺមហារីកឆ្អឹង សូមទៅជួបគ្រូពេទ្យភ្លាមៗ។ គ្រូពេទ្យនឹងសួរសំណួរ អំពីរោគសញ្ញា និងប្រវតិ្តជំងឺរបស់អ្នក ហើយធ្វើការពិនិត្យរាងកាយ។ ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ គ្រូពេទ្យអាចកាត់សាច់ តាមរយៈការចាក់ម្ជុល ឬច្រិបដុំសាច់នោះយកទៅពិនិត្យ៕

 

ប្រភពៈ www.health.com.kh

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់