​សិក្ខា​សាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៦-២០១៨ របស់​រដ្ឋបាល​​ខេត្ត​បន្ទាយមានជ័យ (AKP)

បន្ទាយមានជ័យ ១៨ វិច្ឆិកា ២០១៥៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៦-២០១៨ របស់ខ្លួនដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនជាច្រើនរយនាក់ដែលបង្ហាញពីស្មារតីចូលរួមនិងកិច្ចសហការល្អក្នុងការងារអភិវឌ្ឍន៍ខេត្ត។

បន្ទាយមានជ័យ ១៨ វិច្ឆិកា ២០១៥៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៦-២០១៨ របស់ខ្លួនដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនជាច្រើនរយនាក់ដែលបង្ហាញពីស្មារតីចូលរួមនិងកិច្ចសហការ ល្អក្នុងការងារអភិវឌ្ឍន៍ខេត្ត។

 

ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការដែលបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះបានបញ្ជាក់ថា ការអភិវឌ្ឍមិនមែនជាការងារ ដែលអាចសម្រេចបានក្នុងរយៈពេល១ឆ្នាំឬ២ឆ្នាំ ឬក៏ខ្វះការចូលរួមបាននោះទេ ហើយការងារនេះក៏ទាមទារនូវពេលវេលាយូរអង្វែងផងដែរ ក្នុងនោះត្រូវមានផែនការអនុវត្តន៍ច្បាស់លាស់និងគ្រប់ជ្រុងជ្រោយនិងមានកិច្ចសហប្រតិបត្តិការល្អពីថ្នាក់ជាតិស្ថាប័ននានា ភាគីពាក់ព័ន្ធព្រមទាំងកៀរគរធនធានថវិកាសម្ភារឱ្យអស់លទ្ធភាពនិងមធ្យោបាយ។  ជាមួយគ្នានេះការចូលរួមគឺជាកត្តាសំខាន់ ដែលមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍប្រកបដោយចីរភាព។ការងារកសាងផែនការពិតជាមូលដ្ឋានមួយដ៏មានសារៈសំខាន់ណាស់ក្នុងការធានាធ្វើឱ្យប្រសើរដល់កិច្ចការអភិវឌ្ឍ។

 

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រង់លើគ្រប់វិស័យនៅក្នុងក្របខ័ណ្ឌ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ដើម្បីជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋធានាសមធម៌ ក្នុងសង្គមនិងលើកស្ទួយប្រសិទ្ធភាពវិស័យសាធារណៈហើយគោលដៅនេះជាកត្តាគន្លឹះសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយតម្លាភាពគណនេយ្យភាពបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

 

ឯកឧត្តមបានសំណូមពរសូមឱ្យអង្គសិក្ខាសាលាទាំងមូលត្រូវយកចិត្តទុកដាក់ក្នុងការធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានស៊ីជម្រៅដើម្បីបំពេញ តម្រូវការរបស់មូលដ្ឋាន។

 

ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថាអង្គសិក្ខាសាលានាថ្ងៃនេះរដ្ឋបាលខេត្តមានគោលបំណងបង្ហាញអំពីការ សម្របសម្រួលរវាងអ្នកពាក់ព័ន្ធនិងការបន្ស៊ីគ្នានូវគម្រោងកម្មវិធីវិនិយោគក្រុង ស្រុកនិងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋបាលខេត្ត ក្រុងស្រុកនិងភាគីពាក់ព័ន្ធនានាដែលកំពុងនិងបន្តកម្មវិធីអភិវន៍ឌ្ឍនានាក្នុងខេត្ត សំដៅដើម្បីកៀរគរធនធានសម្រាប់អនុវត្តន៍គម្រោងវិនិយោគនានា ដែលស្នើឡើងនិងដែលមានក្នុង ផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ក្រុង ស្រុក។

 

ឯកឧត្តមបានបញ្ជាក់ថា ការលើកផែនការនេះគឺដើម្បីពិនិត្យមើលគម្រោងដូចគ្នាជាន់គ្នាដែលបានរៀបចំដោយអង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំដៅធ្វើយ៉ាងណាជំរុញល្បឿនការអភិវឌ្ឍខេត្តឱ្យកាន់មានការរីកចម្រើនថែមទៀតដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់