អាជ្ញាធរ​ខេត្ត​ជំរុញ​គ្រប់​សាលារៀន ​និង​ផ្សារ​ទាំង​អស់​ឆ្ពោះ​ទៅ​ រក​ភាព​បៃតង​និង​មាន​បរិស្ថាន​ស្អាត

បន្ទាយមានជ័យ ១១ មីនា ២០១៦៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ខេត្តដោយបាន ប្រឹងប្រែងធ្វើការផ្សព្វផ្សាយ និងធ្វើការវាយតម្លៃដោយផ្តោតលើស្តង់ដារសាលាស្អាត ផ្សារស្អាត និងទីក្រុងស្អាត។

បន្ទាយមានជ័យ ១១ មីនា ២០១៦៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់ក្នុងចលនាប្រឡង ប្រណាំងទីក្រុងស្អាតថ្នាក់ខេត្តដោយបាន ប្រឹងប្រែងធ្វើការផ្សព្វផ្សាយ និងធ្វើការវាយតម្លៃដោយផ្តោតលើស្តង់ដារសាលាស្អាត ផ្សារស្អាត និងទីក្រុងស្អាត។

 

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងវាយតម្លៃអំពីទីក្រុងស្អាតថ្នាក់ខេត្ត កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញគ្រប់សាលារៀន ផ្សារទាំងអស់ឆ្ពោះទៅរកភាពបៃតង និងមាន បរិស្ថានស្អាត ព្រមទាំងអាចបញ្ជ្រាបចំណេះដឹងទៅដល់អាជីវករ និងអតិថិជនឱ្យមានការយល់ដឹងទៅលើការថែរក្សាបរិស្ថាន និងផលប៉ះពាល់ក្នុងការប្រើ ប្រាស់ថង់ប្លាស្ទិចនិងចង់បណ្តុះគំនិតឱ្យប្រជាពលរដ្ឋចេះស្រឡាញ់បរិស្ថាន។ ពិសេសទៀតនោះក៏ចង់បណ្តុះផ្នត់គំនិតរបស់សិស្សានុសិស្ស និស្សិត និងយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងពីការថែរក្សា និងការពារបរិស្ថានដែល នៅជុំវិញខ្លួនបានស្អាតល្អនិងឱ្យបានយល់ដឹងអំពីផលប៉ះពាល់ដែល បណ្តាលមកពីបរិស្ថានមិនល្អនិងបណ្តុះគំនិតប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍និង  ផលប៉ះពាល់ក្នុងការទុកដាក់កាកសំណល់ផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិចនិងឱ្យបានយល់អំពីអត្ថប្រយោជន៍ដើមឈើ។

 

លោកបានបញ្ជាក់ថា ការប្រឡងប្រណាំងទីក្រុងស្អាត ផ្សារស្អាត និងសាលាស្អាត នោះប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាចូលរួមមើលអំពីផលប៉ះពាល់បរិស្ថានដូចជាត្រូវចូលរួម ដើររើសថង់ប្លាស្ទិចនិងសំរាម នៅទីប្រជុំជន ជុំវិញផ្ទះនិងនៅតាមទីសាធារណៈយក ទៅដាក់ចូលក្នុងធុងសំរាម ប្រមូលសម្រាមដុតឬវិចខ្ចប់ឱ្យបានស្អាតយកទៅដាក់ក្នុងធុងសំរាម។

 

ស្តង់ដារសាលានិងផ្សារស្អាត លុះត្រាណាតែសាលានិងផ្សារនោះ ពុំមានសំរាមនៅជុំវិញសាលានិង ផ្សារត្រូវចេះគ្រប់គ្រង កាកសំណល់រឹងរាវឱ្យបានល្អត្រូវចេះថែរក្សាបរិស្ថានធ្វើ យ៉ាងណាថែរក្សានូវភាពបៃតងជានិច្ចដើម្បីឱ្យខេត្តបន្ទាយមានជ័យទទួលបានរំដួល ៣ទងផ្នែកទីក្រុងស្អាត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់