សិក្ខាសាលា​ឆ្លុះបញ្ចាំង​អំពី​សញ្ញាណ​នៃ​សមាគម​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​សម្របសម្រួល​

បន្ទាយមានជ័យ ៤ ធ្នូ ២០១៤៖ សិក្ខាសាលាឆ្លុះបញ្ចាំងអំពីសញ្ញាណនៃសមាគមអាជ្ញាធរមូលដ្ឋាន និងជំនាញសម្របសម្រួលសម្រាប់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

បន្ទាយមានជ័យ ៤ ធ្នូ ២០១៤៖ សិក្ខាសាលាឆ្លុះបញ្ចាំងអំពីសញ្ញាណនៃសមាគមអាជ្ញាធរមូលដ្ឋាន និងជំនាញសម្របសម្រួលសម្រាប់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្ដម អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងជាប្រធានកម្រងទី៥នៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្ដម ម៉ន ផល្លា អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងជាអនុប្រធានកម្រងទី៥នៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងមានកាចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ការិយាល័យលេខាក្រុមប្រឹក្សាខេត្ត មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្ត សរុបចំនួន ២៧រូប (ស្រ្តី៤រូប)។

 

មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្ដម អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងជាប្រធានកម្រងទី៥នៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបញ្ជាក់អំពីតួនាទីរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត សម្រាប់បំពេញតម្រូវការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាខេត្ត ជូនដល់កម្រងដើម្បីមានលទ្ធភាពរៀបចំសិក្ខាសាលាក្នុងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សាខេត្តផ្សេងទៀត។

 

តាមរយៈសិក្ខាសាលានេះ សិក្ខាកាមបានយល់ដឹងបន្ថែមពីទស្សនៈទាននៃសមាគមអាជ្ញាធរមូលដ្ឋាន ការរៀបចំកម្រង និងរចនាសម្ព័ន្ធគ្របគ្រង ដឹកនាំកម្រងនីមួយៗ ព្រមទាំងបានរៀបចំជាក្រុមពិភាក្សា និងបង្ហាញលទ្ធផលលើប្រធានបទចំនួនពីររួមមាន៖ ១). ការងារក្រុមប្រឹក្សា និងសមាគមទាមទារជំនាញអ្វីខ្លះ? ២). តើការសម្របសម្រួលមានន័យដូចម្តេច?៕ ដោយ៖ មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់