កិច្ច​ប្រជុំ​ប្រឹក្សា​យោបល់​និង​ផ្សព្វផ្សាយ​ទម្រង់​របាយការណ៍​ក្រុម​ប្រឹក្សា ខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ១២ កញ្ញា ២០១៤៖ កិច្ចប្រជុំប្រឹក្សាយោបល់ និងផ្សព្វផ្សាយទម្រង់របាយការណ៍ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត…

បន្ទាយមានជ័យ ១២ កញ្ញា ២០១៤៖ កិច្ចប្រជុំប្រឹក្សាយោបល់ និងផ្សព្វផ្សាយទម្រង់របាយការណ៍ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានប្រារព្ធក្រោម

អធិបតីភាព ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដែលមានការចូលរួម

ពីសមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការហិរញ្ញវត្ថុ ប្រធាន អង្គភាពលទ្ធកម្ម មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធមាន

ចំនួនសរុប១៩រូប(ស្រ្តី៣រូប)។

 

មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ពីគណនេយ្យភាពរបស់ក្រុមប្រឹក្សាចំពោះប្រជាពលរដ្ឋក្នុង

ដែនសមត្ថកិច្ចរបស់ខេត្ត ដែលក្នុងនោះក្រុមប្រឹក្សាត្រូវបានបែងចែកភារកិច្ចជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីជួបប្រាស្រ័យទាក់ទង

ជាមួយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ផ្សព្វផ្សាយអំពីសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា និងរបាយការណ៍រីកចម្រើនរបស់

រដ្ឋបាលខេត្តជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ជាពិសេសបានរៀបចំវេទិកាសាធារណៈដើម្បីប្រមូលបញ្ហាប្រឈម សំណូមពរ

និងក្តីកង្វល់របស់ប្រជាពលរដ្ឋយកមកពិភាក្សារិះរក វិធានការដោះស្រាយឆ្លើយតបទាន់ពេលវេលាប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពខ្ពស់។ 

 

ឯកឧត្ដម អ៊ុង អឿន មានប្រសាសន៍បន្តទៀតថា ដើម្បីបំពេញតួនាទីដោយមានការទទួលខុសត្រូវ ក្រុមប្រឹក្សាត្រូវរៀបចំជារបាយការណ៍ប្រចាំខែ

ដោយមានផែនការសកម្មភាពច្បាស់លាស់ក្នុងការចុះទៅជួបប្រាស្រ័យទាក់ទងជាមួយ ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋ។

 

លោក ស៊ុយ ប៊ុនថន មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាបានធ្វើបទបង្ហាញអំពីបញ្ជីសំណួរ សម្រាប់ក្រុមប្រឹក្សាខេត្តស្ដីពីការសិក្សាវាយតម្លៃអំពី

ស្ថានភាពគ្រប់គ្រងរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិកាលពីខែកុម្ភៈ ឆ្នាំ២០១៣ របស់ក្រុមការងាររបស់ក្រសួងមហាផ្ទៃ និង លេខាធិការដ្ឋាន

គ.ជ.អ.ប ដើម្បីជាបទពិសោធន៍ និងជាការឆ្លុះបញ្ចាំងអំពីការអនុវត្ត មុខងារនិងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាដែលបានអនុវត្តកន្លងមក

និងត្រូវមានការកែសម្រួលសម្រាប់ការអនុវត្តនាពេលបច្ចុប្បន្ន និងពេលខាងមុខដើម្បីពង្រឹងដល់ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តិ

ឲ្យមានប្រសិទ្ធភាព។ ព្រមជាមួយនោះបានបង្ហាញអំពីទម្រង់របាយការណ៍របស់ក្រុមប្រឹក្សាខេត្តជាទម្រង់បុគ្គល និងទម្រង់ជាក្រុមផងដែរដោយអនុវត្តចាប់ខែតុលា ឆ្នាំ២០១៤តទៅ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តបន្ទាយមានជ័យ ៖ http://www.bmc.ncdd.gov.kh/16-province/18-18

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់