ការ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជា​ឧបករណ៍​មាន​សារៈសំខាន់​ (AKP)

បន្ទាយមានជ័យ ២០ តុលា ២០១៥៖ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាពនិងការចូលរួម របស់ប្រជាពលរដ្ឋទាំងប្រុសទាំងស្រីក្នុងកិច្ចដំណើរការរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

បន្ទាយមានជ័យ ២០ តុលា ២០១៥៖ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាពនិងការចូលរួមរបស់ប្រជាពលរដ្ឋទាំងប្រុសទាំងស្រីក្នុងកិច្ច ដំណើរការរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

នៅក្នុងកិច្ចប្រជុំការត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០១៥ កាលពីព្រឹកថ្ងៃទី១៩ ខែតុលានេះ ឯកឧត្ដម អ៊ុង អឿន ប្រធាន ក្រុមប្រឹក្សាខេត្តមានប្រសាសន៍ទៀតថា ការបើកវេទិកានេះឡើងបានផ្ដល់ឱកាសក្នុងការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិល សាធារណជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គមឱ្យកាន់តែល្អប្រសើរឡើង ម្យ៉ាងទៀតក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋនិងសង្គមជាតិទៀតផង។ ដោយមានគោលបំណងសំខាន់លើគោលនយោបាយការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានាដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចនៅតាមមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស។

 

ឯកឧត្ដមបន្តទៀតថា រាជរដ្ឋាភិបាលបានបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុតនិងជាការបោះជំហាន ទៅមុខយ៉ាងសំខាន់មួយក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ចក្នុងថ្នាក់មូលដ្ឋានសំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីចូលរួមចំណែក កាត់បន្ថយ ភាពក្រីក្រឱ្យប្រកបដោយប្រសិទ្ធភាព។

 

ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯកឧត្ដម អ៊ុង អឿន បានរំឭកដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ត្រូវយកចិត្តទុកដាក់ស្ដីពីការបង្កើតគណៈកម្មការ និងសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ដំណើរ ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ឱ្យបានត្រឹមត្រូវដើម្បីឱ្យដំណើរការទៅប្រកបដោយភាពរលូន៕ ដោយ៖ ឈុនសារ៉ាត

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់