សិក្ខាសាលា​ស្ដីពី​ការ​កសាង​កម្មវិធី​វិនិយោគ​ឃុំ​៣​ឆ្នាំ​រំកិល​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ១៩ សីហា ២០១៤៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលាស្រុក ម៉ាឡៃ បានរៀបចំសិក្ខាសាលា ជាមួយក្រុមប្រឹក្សាឃុំ ស្ដីពីការកសាងកម្មវិធីវិនិយោគឃុំ ដែលមានគោលបំណងដើម្បី៖១). ពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ លើគោលការណ៍សំខាន់ៗ…

ដកស្រង់ចេញពីគេហទំព័រខេត្តបន្ទាយមានជ័យ

 

បន្ទាយមានជ័យ ១៩ សីហា ២០១៤៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលាស្រុកម៉ាឡៃ បានរៀបចំសិក្ខាសាលា ជាមួយក្រុមប្រឹក្សាឃុំ

ស្ដីពីការកសាងកម្មវិធីវិនិយោគឃុំ ដែលមានគោលបំណងដើម្បី៖ ១). ពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ លើគោលការណ៍សំខាន់ៗនៃការអភិវឌ្ឍ

តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២). បង្កើនការយល់ដឹងពីទស្សនទានសំខាន់ៗនៃគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ

៣). ពង្រឹងទំនាក់ទំនងអន្តររដ្ឋបាលថ្នាក់ក្រោមជាតិ ៤). ផ្ដល់ឱកាសនិងលទ្ធភាពដល់អ្នកពាក់ព័ន្ធនានានៅមូលដ្ឋានទាំងស្ថាប័ន អង្គភាពនានារបស់

រាជរដ្ឋាភិបាល និងសង្គមស៊ីវិលបានពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមក្នុងការអភិវឌ្ឍមូលដ្ឋាន។

 

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈឹម ប៊ុននី សមាជិកក្រុមប្រឹក្សាស្រុក តំណាងប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ

និងលោក អែម សុខា អភិបាលស្រុកម៉ាឡៃ នៅសាលាស្រុកម៉ាឡៃ ដែលមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក

មន្ត្រីសាលាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ សរុប៣២រូប (ស្រ្តី៦រូប)។ អានអត្ថបទបន្ត…

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់