ខេត្ត​បន្ទាយមានជ័យ ជំរុញ​ការ​កសាង​សមត្ថភាព​ក្នុង​សហគមន៍​ ឱ្យ​មាន​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ (AKP)

បន្ទាយមានជ័យ ១៨ សីហា ២០១៥៖ វេទិកាកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិក្រោមប្រធានបទ ផលប៉ះពាល់ការប្រែប្រួលអាកាសធាតុទៅលើដំណាំកសិកម្ម និងបរិស្ថាន បានធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៥ ដោយមានមន្ត្រីពាក់ព័ន្ធចូលរួមជិត១០០នាក់ និងសហការរៀបចំដោយអង្គការ អូខិនដិនកម្ពុជា ជាមួយអាជ្ញាធរខេត្ត។

លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា វេទិកានេះពិតជាមានសារៈសំខាន់ណាស់ក្នុងគោលដៅដើម្បីលើកកម្ពស់ការកសាងសមត្ថភាព កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ។ នៅក្នុងគោលបំណងធ្វើឱ្យមានភាពប្រសើរឡើងនូវចំណេះដឹង តាមរយៈការធ្វើវេទិកាស្ដីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើដំណាំកសិកម្ម និងបរិស្ថានដល់ភាគីពាក់ព័ន្ធតំបន់គោលដៅដើម្បីចែករំលែកព័ត៌មាននៃការអនុវត្តល្អ ក្នុងការរួមចំណែកកាត់បន្ថយហានិភ័យ គ្រោះអាសន្ន និងដើម្បីកសាងសហគមន៍ដែលងាយរងគ្រោះមានភាពឱ្យធន់នឹងគ្រោះមហន្តរាយ ដែលបានកើតឡើងហើយបានគំរាមកំហែង ដោយរូបភាពខុសគ្នានៃមុខសញ្ញាគ្រោះថ្នាក់មហន្តរាយជារៀងរាល់ឆ្នាំក្នុងនោះ រួមមានទឹកជំនន់គ្រោះរាំងស្ងួត និងខ្យល់ខ្លាំងជាដើម។

លោក ចុង ផែត បានក្រើនរំលឹកដល់សិក្ខាកាមដែលទទួលបាននូវចំណេះ ដឹងពីវេទិកានេះអំពីកត្តាប្រឈម និងផលប៉ះពាល់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះ ត្រូវតែយកទៅធ្វើការផ្សព្វផ្សាយបន្តចែកជូនដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីទប់ស្កាត់ កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព៕ ដោយ៖ ឈុន សារ៉ាត

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ៖ http://www.akp.gov.kh/kh/?p=122103

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់