វគ្គ​បណ្ដុះបណ្ដាល​តម្រង់​ទិស​ស្ដីពី តួនាទី ភារកិច្ច និង​ការ​ទួល​ខុស​ត្រូវ​របស់​ស្មៀន​ឃុំ សង្កាត់ និង​របៀប​កត់ត្រា​ការងារ​អត្រានុកូលដ្ឋាន

បន្ទាយមានជ័យ ២៤ មេសា ២០១៥៖ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្ដីពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ស្មៀនឃុំ សង្កាត់ និងរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្ដម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងវគ្គបណ្ដុះបណ្ដាលនោះថា ការងារ និងតួនាទីភារៈកិច្ចរបស់ស្មៀនមានដូចជា របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន។ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាយើងនេះ ត្រូវការចុះបញ្ជីអត្រានុកូលដ្ឋាន ព្រោះវាមាន សារៈសំខាន់សម្រាប់យកទៅប្រើប្រាស់បំពេញបែបបទសុំចូលធ្វើការងារ និងបែបបទទៅរស់នៅក្រៅប្រទេស។

ឯកឧត្ដមបានមានប្រសាសន៍បញ្ជាក់ផងដែរថា បែបបទនិងនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋានរួមមាន៖ ១). សំបុត្រកំណើត ២). សំបុត្ររៀបអាពាហ៍ពិពាហ៍ និង ៣). សំបុត្រមរណៈភាពជាដើម។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់អង្គសិក្ខាកាមទាំងអស់ដូចជា មេឃុំ ចៅសង្កាត់ និងស្មៀន ទាំងអស់អោយខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ស្តាប់ ក្រេបយកចំណេះដឹងនៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនបន្ថែមទៀត សម្រាប់យក ទៅអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តបន្ទាយមានជ័យ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់