សម្តេច ស ខេង អញ្ជើញ​ប្រកាស​តែងតាំង អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ, ឯកឧត្ដម​ សួន បវរ ឡើង​ជំនួស ឯកឧត្ដម​ គោស៊ុំ​ សា​រឿត

បន្ទាយមានជ័យ ២៨ មីនា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តបន្ទាយមានជ័យថ្មី ដោយឯកឧត្ដម គោ ស៊ុំសារឿត អភិបាលខេត្តចាស់ត្រូវផ្លាស់ចេញជំនួសវិញដោយឯកឧត្ដម សួន បវរ ដែលជាអតីតអភិបាលរង ខេត្តបន្ទាយមានជ័យ។

ពិធីប្រកាសតែងតាំងនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការចូលរួមពី អភិបាលខេត្តបាត់ដំបង អភិបាលខេត្តប៉ៃលិន អភិបាលខេត្តសៀមរាប អភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ។

សូមជម្រាបថា ឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យចាស់ នឹងត្រូវដំឡើងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់