ប្រជុំសាមញ្ញលើកទី៣អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត សម្រេច​បាន​លទ្ធផល​ជា​ច្រើន (AKP)

បន្ទាយមានជ័យ ២៨ សីហា ២០១៤៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានពិភាក្សាអនុម័ត លទ្ធផលជាច្រើន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី២របស់ខ្លួនក្រោមអធិបតីភាពឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត។

បន្ទាយមានជ័យ ២៨ សីហា ២០១៤៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានពិភាក្សាអនុម័តលទ្ធផលជាច្រើន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី២របស់ខ្លួនក្រោមអធិបតីភាពឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត។

 

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តទាំង១៧រូប បានធ្វើការអនុម័តសេចក្ដីព្រាង

របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣ ពិនិត្យពិភាក្សា និង អនុម័តសេចក្ដីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២អាណត្តិទី២

របស់ក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ សេចក្ដីព្រាងទទួលស្គាល់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សា

ខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ របស់ក្រុមប្រឹក្សាខេត្ត សេចក្ដីព្រាងស្ដីពីការបង្កើត និង ការប្រព្រឹត្តទៅនៃ

គណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្ត និង ពិនិត្យពិភាក្សាអនុម័តសេចក្ដីព្រាងរបាយការណ៍អនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្តប្រចាំ

ខែមិថុនា-កក្កដា ឆ្នាំ២០១៤ ផងដែរ។

 

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះឯកឧត្ដម អ៊ុង អឿន បានគូសបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្តខ្ញុំសូមឲ្យយើងទាំងអស់គ្នាត្រូវរួមសហការ

និងយកចិត្តទុកដាក់ ក្នុងការជួយអប់រំផ្សព្វផ្សាយចំពោះទីកន្លែងការធ្វើលិខិតឆ្លងដែន ដើម្បីទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់

ពិសេសចំពោះពលករទៅធ្វើការនៅប្រទេសថៃ ។

 

ឯកឧត្ដម អ៊ុង អឿន មានប្រសាសន៍បន្តទៀតថា ការងារសន្តិសុខព្រំដែន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវរួមសហការគ្នាការពារសន្តិសុខ

សុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែនកុំឲ្យមានអំពើអសន្តិសុខផ្សេងៗកើតមានឡើង។ ត្រូវជំរុញការងារអនុវត្តន៍គោលនយោបាយភូមិ ឃុំ

មានសុវត្ថិភាពត្រូវយកចិត្តទុកដាក់ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ធ្វើយ៉ាងណាកុំឲ្យមានការប្រើប្រាស់ការចែកចាយ និងសេពគ្រឿងញៀន។

 

ឯកឧត្ដមបន្តថា ត្រូវជួយផ្សព្វផ្សាយសេវាសាធារណៈឲ្យបានល្អប្រសើរ ការងារត្រូវតែឲ្យមានជំនឿ និង ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើ

គោលនយោបាយរាជរដ្ឋាភិបាល។ ត្រូវពង្រឹង និង ពង្រីកទំនាក់ទំនងអន្តរជាតិ ជាពិសេសជាមួយប្រទេសនៅជិតខាងយើងឲ្យបានល្អប្រសើរ

ពីព្រោះវាមានសារៈសំខាន់ណាស់ដល់ផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា វិជ្ជាជីវៈរបស់មន្ត្រី និងប្រជាពលរដ្ឋរបស់យើង។

 

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម គោ ស៊ុំសារឿត បានឲ្យដឹងដែរថា ចំពោះការធ្វើលិខិតឆ្លងដែន ដើម្បីទៅធ្វើការនៅក្រៅប្រទេស

ដោយស្របច្បាប់ ក្រសួងមហាផ្ទៃបានរៀបចំការិយាល័យ សម្រាប់ផ្តល់ដល់ពលករយើងទៅធ្វើការនៅប្រទេសថៃ ដោយស្របច្បាប់

មាននៅខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកោះកុង។ ការងារសណ្តាប់ធ្នាប់ ខ្ញុំសង្កេតឃើញថា នៅតែមានគ្រោះថ្នាក់

ចរាចរកើតមានឡើងរៀងរាល់ថ្ងៃ ដែលជាក្តីកង្វល់មួយ យ៉ាងធំសម្រាប់ខេត្តបន្ទាយមានជ័យ។

 

ពាក់ព័ន្ធនឹងការងារកសិកម្ម ឯកឧត្តម គោ ស៊ុំសារឿត បានឲ្យដឹងថា គិតមកដល់ដើមសប្ដាហ៍ទី៤ខែសីហានេះ ខេត្តសម្រេចការដាំដុះស្រូវ

វស្សាបានជាង២៤៣.៧២៤ហិកតាស្មើជិត១០៤ភាគរយនៃផែនការ ដាំដំឡូងមីបាន៦៤.៤៧៨ហិកតា។

 

ប៉ុន្តែក៏កំពុងជួបនឹងបញ្ហារាំងស្ងួត ដែលទទួលរងគ្រោះខ្លាំង ជាងគេនោះមាននៅតំបន់ខ្លះនៃស្រុកម៉ាឡៃ ស្វាយចេក ថ្មពួក អូរជ្រៅ ព្រះនេត្រព្រះ

តែរហូតមកដល់ពេលនេះពុំទាន់មានដំណាំស្រូវងាប់ទេ វាបានធ្វើឲ្យប៉ះពាល់ដល់ការដុះលូតលាស់ដំណាំស្រូវប៉ុណ្ណោះ។

 

ឯកឧត្ដមបានជំរុញដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីត្រូវធ្វើការតាមដានឲ្យបានជាប់ជាប្រចាំសភាពការណ៍នៃគ្រោះរាំងស្ងួតនេះ ដើម្បីជួយ

សង្គ្រោះដល់ដំណាំដែលមានប្រភពទឹកនោះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=92693

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់