ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ ប្រជុំ​សាមញ្ញ​លើក​ទី​៧​ អាណត្តិទី២

បន្ទាយមានជ័យ ៣១ ធ្នូ ២០១៤៖ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្ដមអ៊ុង អឿន បាន មានប្រសាសន៍ថា កិច្ចប្រជុំសាមញ្ញលើកទី៧អាណត្តិទី២របស់ក្រុម ប្រឹក្សាខេត្តនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ ពិតជាទទួលបានលទ្ធផលល្អ ប្រសើរ ដោយបានធ្វើការពិនិត្យពិភាក្សា និងអនុម័តលើកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៦អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត…

បន្ទាយមានជ័យ ៣១ ធ្នូ ២០១៤៖ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្ដមអ៊ុង អឿន បាន មានប្រសាសន៍ថា កិច្ចប្រជុំសាមញ្ញលើកទី៧អាណត្តិទី២របស់ក្រុម ប្រឹក្សាខេត្តនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ ពិតជាទទួលបានលទ្ធផលល្អ ប្រសើរ ដោយបានធ្វើការពិនិត្យពិភាក្សា និងអនុម័តលើកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៦អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០១៤ និងការបញ្ចេញមតិយោបល់លើបញ្ហាផ្សេងៗជាច្រើនទៀត។

 

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការគ្រប់រូប ទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍ការងារ និងចូលរួមរាល់សកម្មភាពសង្គម និងការអភិវឌ្ឍគ្រប់វិស័យនៅក្នុងខេត្ត និងបានកោតសរសើរផងដែរ ចំពោះកងកម្លាំងប្រដាប់អាវុធដែលបានយកចិត្តទុក ដាក់ខិតខំការពារសន្តិសុខ សុវត្ថិភាពតាមបណ្ដោយព្រំដែន និងអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការរំលោភកេងប្រវ័ញ្ច ការបង្ក្រាបល្បែងស៊ីសង និងកិច្ចសហការបង្ក្រាបបទល្មើសផ្សេងៗនៅតាមតំបន់ព្រំដែនបានល្អប្រសើរ។

 

ពាក់ព័ន្ធ និងការងារកសិកម្មក្នុងនោះការធ្វើស្រែប្រាំង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានជំរុញឱ្យមន្ត្រីជំនាញត្រូវតែត្រួតពិនិត្យឡើងវិញ ចំពោះបញ្ហាដែលតែងតែកើតឡើង ដូចជាខ្វះ ទឹក សត្វបំផ្លាញ ការបិទទំនប់ដើម្បីប្រយោជន៍បុគ្គលជាដើម។ ចំពោះ តម្លៃស្រូវថោកវាទាក់ទងនឹងការងារបច្ចេកទេស ដោយស្រូវគ្មានគុណភាព ផលិតបានច្រើនគ្មានទីផ្សារ ដូច្នេះការធ្វើកសិកម្មរបស់កសិករពិត ជាមានការលំបាកដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ និងមានវិធានការដោះស្រាយឱ្យបានសមស្របជូនប្រជាពលរដ្ឋ។

 

លើការងារអនាម័យ ឯកឧត្តមបានជំរុញឱ្យផ្នែកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើការកែលម្អសោភ័ណភាពទីប្រជុំជនក្រុង ដោយជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម និងសម្អាតផ្លូវថ្នល់ឱ្យបានល្អប្រសើរ ដើម្បីឱ្យទី ក្រុងក្លាយជាក្រុងបៃតង៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)http://www.akp.gov.kh/kh/?p=103217

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់