វេទិកា​ផ្សព្វផ្សាយ​ពី​ការ​អនុវត្ត​ការ​ងារ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

"

បន្ទាយមានជ័យ ០២ មេសា ២០១៥៖ ដើម្បីអោយការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមទទួលបានជោគជ័យ និងមានការគាំទ្រពីរដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋានគ.ជ.អ.ប រួមជាមួយអង្គការរ៉ាឆា ទស្សនៈពិភពលោក និងរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំ…

បន្ទាយមានជ័យ ០២ មេសា ២០១៥៖ ដើម្បីអោយការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមទទួលបានជោគជ័យ និងមានការគាំទ្រពីរដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋានគ.ជ.អ.ប រួមជាមួយអង្គការរ៉ាឆា ទស្សនៈពិភពលោក និងរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ នៅខេត្តបន្ទាយមានជ័យ។

 

សិក្ខាសាលាផ្សព្វផ្សាយការងារគណនេយ្យភាពសង្គម ក្រោមអធិបតី ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងឧត្តម ជាម ប៉េអា អគ្គនាយករងអគ្គនាយដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគ.ជ.អ.ប និងមានអ្នកចូលរួមដូចជា អភិបាលស្រុក អភិបាលរង នាយករដ្ឋបាល មេឃុំ ប្រធានមន្ទីរអប់រំ ប្រធានមន្ទីរសុខាភិបាល មន្រ្តីអនុវត្តពាក់ព័ន្ធនៅមូលដ្ឋាន ដែលអញ្ជើញមកពីស្រុកគោលដៅរួមមាន ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក និងអង្គការដៃគូអនុវត្តមានតំណាងអង្គការរ៉ាឆា អង្គការទស្សនពិភពលោក អង្គការស្តារកម្ពុជា មន្រ្តីសម្របសម្រួលសហគមន៍ អង្គការសហគមន៍មូលដ្ឋានដែលសរុប ២៦១ នាក់។

 

ឯកឧត្តម គោស៊ុំ សារឿត មានប្រសាសន៍ក្នុងសិក្ខាសាលាណែនាំដល់ក្រុមប្រឹក្សា ឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សាត្រូវតែបិតផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ  (I-4C) ក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទូលំទូលាយ ក្រុមប្រឹក្សាឃុំ មណ្ឌលសុខភាព និងត្រូវចូលរួមក្នុងការវាយតម្លៃខ្លួនឯង និងការប្រជុំជាមួយតំណាងប្រជាពលរដ្ឋ ដើម្បីកំណត់លក្ខណៈវិនិច្ឆ័យថាតើអាកប្បកិរិយាការផ្តល់សេវារបស់ខ្លួន។

 

ក្នុងសិក្ខាសាលានោះដែរ ឯកឧត្តម ជាម ប៉េអា ក៏មានប្រសាសន៍ផងដែរថា សិក្ខាសាលាគណនេយ្យភាពសង្គមនេះជាការពង្រឹងគុណភាពវិស័យសុខាភិបាល និងអភិបាលកិច្ចមូលដ្ឋាន ក៏ដូចជាវិស័យផ្សេងទៀតផងដែរ។ ការងារគណនេយ្យភាពសង្គមក៏ជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលផងដែរ។

 

ការងារគណនេយ្យភាពសង្គមទាមទារអោយវិស័យគោលដៅទាំង៣ ពិភាក្សាអោយបានលំអិតថាតើក្រុមប្រឹក្សាឃុំ ត្រូវធ្វើដូចម្ដេចខ្លះដើម្បីគាំទ្រការងារក្រុមទ្រទ្រង់សុខភាពភូមិ ដូចជា ការចំណាយលើថ្លៃធ្វើដំណើរពេលប្រជុំរៀងរាល់២ខែម្តងនៅមណ្ឌលសុខភាព និងការងារអប់រំផ្តល់ព័ត៌មានផ្សេងៗរវាងអ្នកទទួលសេវា និងអ្នកផ្តល់សេវាអោយ ថិតក្រោមការទទួលខុសត្រូវនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីឆ្លើយតបនឹងការផ្ទេរធនធាន និងមុខងាររបស់រាជរដ្ឋាភិបាលទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍គាំទ្រយ៉ាងមុតមាំក្នុងនាមរដ្ឋបាលខេត្ដ នឹងត្រៀមលក្ខណៈជានិច្ច ដើម្បីបន្ដកិច្ចសហប្រតិបត្តិការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីធានាបាននូវការជំរុញ ការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ច សង្គម និងអន្ដរវិស័យផ្សេងទៀតជាពិសេសការអនុវត្ត ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមដំណាក់កាលទី ២ (២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ NCDDS

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់