ក្រុមប្រឹក្សា​ខេត្ត​ចុះ​ពិនិត្យ​ការ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​១​ខ្សែ​ប្រវែង​២.៥០៨​ម៉ែត្រ​នៅ​ស្រុក​មង្គល​បូរី​

"

បន្ទាយមានជ័យ ០៣ មេសា ២០១៥៖ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្ត ចុះពិនិត្យការស្ដារប្រព័ន្ធធារាសាស្ត្រ១ខ្សែប្រវែង២.៥០៨ម៉ែត្រនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ ០៣ មេសា ២០១៥៖ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្ត ចុះពិនិត្យការស្ដារប្រព័ន្ធធារាសាស្ត្រ១ខ្សែប្រវែង២.៥០៨ម៉ែត្រនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 

លោក លី ស្រូយ អភិបាលរងស្រុកមង្គលបូរីបានប្រាប់ថា នៅក្នុងស្រុកមង្គលបូរីមានប្រជាពលរដ្ឋ៨០ភាគរយធ្វើស្រែចម្ការ។ ប្រជាកសិករមានការយល់ដឹងលើវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ពួកគេបាននាំគ្នាប្ដូរពីធ្វើស្រូវវស្សា មកធ្វើស្រូវដើមរដូវ (ស្រូវប្រាំង) វិញ ព្រោះទទួលបានផលច្រើនជាងស្រូវវស្សា។ 

 

លោកបានបញ្ជាក់ថា នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ដោយមានការយកចិត្តទុកដាក់ពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់ជួយលើវិស័យកសិកម្ម និងការស្ដារប្រឡាយចាស់ថ្មីជូនប្រជាពលរដ្ឋក្នុងការធ្វើស្រែចម្ការ។

 

លោក អ៊ុង អឿន បានប្រាប់ថាដោយមានការណែនាំពីឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកបានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ចុះពិនិត្យការស្ដារប្រព័ន្ធធារាសាស្ត្រឃុំបត់ត្រង់ ស្រុកមង្គលបូរី និងនាំថវិកាចំនួន៦.០០០ដុល្លាររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រួមជាមួយបងប្អូនប្រជាពលរដ្ឋ៤ភូមិក្នុងឃុំបត់ត្រង់ចូលរួមថវិកាចំនួន៥៥.០០០បាត ស្ដារប្រឡាយប្រព័ន្ធធារាសាស្ត្រ១ខ្សែប្រវែង២.៥០៨ម៉ែត្រដើម្បីបម្រើលើវិស័យកសិកម្មក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនេះផងដែរ៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់