រដ្ឋបាលខេត្តបន្ទាយមានជ័យបើកវគ្គតម្រង់ទិសថ្នាក់ខេត្ត ស្តីពីការអភិវឌ្ឍស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ

"

បន្ទាយមានជ័យ ១៦ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបើកវគ្គតម្រង់ទិសថ្នាក់ខេត្ត ស្តីពីការអភិវឌ្ឍស្ថាប័នរដ្ឋបាលថ្នាក់ក្រោមដល់មន្រ្តីពាក់ព័ន្ធនៅរដ្ឋបាលខេត្តសរុបសិក្ខាកាមប្រមាណ១១០នាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥…

បន្ទាយមានជ័យ ១៦ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តបន្ទាយបន្ទាយមានជ័យ ១៦ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបើកវគ្គតម្រង់ទិសថ្នាក់ខេត្ត ស្តីពីការអភិវឌ្ឍស្ថាប័នរដ្ឋបាលថ្នាក់ក្រោមដល់មន្រ្តីពាក់ព័ន្ធនៅរដ្ឋបាលខេត្តសរុបសិក្ខាកាមប្រមាណ១១០នាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។ នជ័យបើកវគ្គតម្រង់ទិសថ្នាក់ខេត្ត ស្តីពីការអភិវឌ្ឍស្ថាប័នរដ្ឋបាលថ្នាក់ក្រោមដល់មន្រ្តីពាក់ព័ន្ធនៅរដ្ឋបាលខេត្តសរុបសិក្ខាកាមប្រមាណ១១០នាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។ 

 

ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ ដែលជាគណៈអធិបតី បានមានប្រសាសន៍ថា វគ្គសិក្សាតម្រង់ទិសនេះ ដើម្បីឲ្យអ្នកពាក់ព័ន្ធមានការយល់ដឹងពីទស្សនទានសំខាន់ៗនៃការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍស្ថាប័នរួមមានសមាសធាតុនៃការអភិវឌ្ឍស្ថាប័ន ជំហាននានានៃការអភិវឌ្ឍស្ថាប័នដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាអភិវឌ្ឍសមត្ថភាពដល់ក្រុមគោលដៅ។

 

ឯកឧត្តម ក៏បានបន្ថែមថា ផែនការអនុវត្តរយៈពេល៣ឆ្នាំ ដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ បានបន្តផ្ដោតការយកចិត្តទុកដាក់ទៅលើការរៀបចំស្ថាប័ន ប្រព័ន្ធនីតិវិធីនានា និងការអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងនោះដែរលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក៏បានណែនាំដល់ខេត្តក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ស្ដីពីការអភិវឌ្ឍស្ថាប័នរដ្ឋបាលថ្នាក់ក្រោយជាតិដល់ក្រុមបច្ចេកទេសរបស់គណៈកម្មាធិការគ្រប់គ្រងមណ្ឌល អភិវឌ្ឍធនធានមនុស្សថ្នាក់ខេត្តដើម្បីឲ្យពួកគេមានចំណេះដឹងនិងសមិត្តភាពជំនាញបច្ចេកទេសដល់ពួកគេបន្ទាប់ពីត្រូវបានរៀបចំវគ្គតម្រងទិសនេះ និងចុះប្រមូលទិន្នន័យប៉ាន់ប្រមាណអភិវឌ្ឍសមត្ថភាពស្ថាប័ននិងរៀបចំផែនការអន្តរាគមន៍អភិវឌ្ឍស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋបាលខេត្ត ក្រុង ស្រុករយៈពេល៣ឆ្នាំសម្រាប់ឆ្នាំ២០១៥ ដល់ ២០១៨៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់