ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​៣​ខ្សែ​ក្នុង​ឃុំ​សារង្គ

"

បន្ទាយមានជ័យ ២ មិនា ២០១៥៖ ផ្លូវថ្មីចំនួន៣ខ្សែប្រវែងជាង១.២០០ម៉ែត្រ ក្នុងភូមិចំនួន៣ ក្នុងឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥។…

បន្ទាយមានជ័យ ២ មិនា ២០១៥៖ ផ្លូវថ្មីចំនួន៣ខ្សែប្រវែងជាង១.២០០ម៉ែត្រ ក្នុងភូមិចំនួន៣ ក្នុងឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥។

 

ការបើកការដ្ឋានស្ថាបនាផ្លូវនេះធ្វើឡើងក្រោមអធិបតីភាព លោក អាត់ ខែម ស្នងការនគរបាលខេត្ត ដែលតំណាងឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ។

 

លោក អាត់ ខែម បានលើកឡើងថា ដោយមានការស្នើសុំពីប្រជាពលរដ្ឋលើបញ្ហាផ្លូវ និងដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យបានផ្តល់ផ្លូវចំនួន៣ខ្សែខាងលើ ទៅតាមសំណូមពររបស់ពលរដ្ឋ។ ផ្លូវចំនួន៣ ខ្សែដែលត្រូវស្ថាបនាមានប្រវែងសរុបជាង១.២០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិចំនួន៣គឺ ភូមិផ្លាស់កង់ ភូមិភាសខាងជើង ភូមិជ្រុង។

 

ការសាងសង់ផ្លូវនេះចែកចេញជា២ដំណាក់កាល គឺទី១-ត្រូវកាយដីលើកផ្លូវឲ្យមានកំពស់១ម៉ែត្រដើម្បីការពារទឹកលិច និងទី២-ត្រូវយកគ្រួសក្រហមមកក្រាលដើម្បីឲ្យផ្លូវស្អាត ហើយជាប់បានយូរ។ តាមការគ្រោងទុកការស្ថាបនាផ្លូវនេះត្រូវចំណាយប្រេងយ៉ាងហោចណាស់៣ពាន់លីត្រ និងថវិកាពី៦ទៅ៧ពាន់ដុល្លារអាមេរិក។

 

លោក អាត់ ខែម បន្តទៀតថា ផ្លូវដែលត្រូវសាងសង់នេះជាផ្លូវថ្មីជំនួសផ្លូវចាស់ដែលមានស្ថានភាពលំបាក និងបត់បែនច្រើន ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងដឹកកសិផល។ កន្លងមកប្រជាពលរដ្ឋពលរដ្ឋភ័យខ្លាចរឿងអត់ផ្លូវធ្វើដំណើរ តែពេលនេះមានផ្លូវខ្វាត់ខ្វែងគ្រប់ទីកន្លែង និងមានអគ្គិសនីដល់លំនៅដ្ឋានតាមទីជនបទ។ អ្វីដែលរដ្ឋាភិបាលកំពុងបារម្ភ បន្ទាប់ពីមានផ្លូវស្អាតភ្ជាប់ពីតំបន់មួយទៅតំបន់មួយធ្វើឲ្យគ្រោះថ្នាក់ចរាចរកើនឡើងជាលំដាប់។

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់