អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ ចូមរួម​គាំទ្រ​លើក​កម្ពស់​អនាម័យ​ជនបទ (AKP)

បន្ទាយមានជ័យ ១៩ វិច្ឆិកា ២០១៥៖ ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នាបន្តគាំទ្រលើកកម្ពស់អនាម័យជនបទសំដៅរួមចំណែក អនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន កំណត់ថានៅឆ្នាំ២០២៥ប្រជាពលរដ្ឋគ្រប់រូបត្រូវតែទទួលបានសេវាទឹកស្អាតនិងការប្រតិបត្តិ បរិស្ថានអនាម័យល្អ១០០ភាគរយ…

បន្ទាយមានជ័យ ១៩ វិច្ឆិកា ២០១៥៖ ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នាបន្តគាំទ្រលើកកម្ពស់អនាម័យជនបទសំដៅរួមចំណែក អនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន កំណត់ថានៅឆ្នាំ២០២៥ប្រជាពលរដ្ឋគ្រប់រូបត្រូវតែទទួលបានសេវាទឹកស្អាតនិងការប្រតិបត្តិ បរិស្ថានអនាម័យល្អ១០០ភាគរយ។

 

ថ្លែងក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទ១៣វិច្ឆិកា ដែលខេត្តបន្ទាយមានជ័យបានប្រារព្ធ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅអនុវិទ្យាល័យទឹកថ្លា ក្រុងសិរីសោភ័ណ ឯកឧត្តម គោស៊ុំ សារឿត បានសន្យាបន្តគាំទ្រក្នុងការជួយសម្របសម្រួល និងបង្កលក្ខណៈ គ្រប់បែបយ៉ាងដើម្បីឱ្យសកម្មភាពនៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទរបស់បណ្តាស្ថាប័ន អង្គការពាក់ព័ន្ធនានាពិសេសកម្មវិធីគាំទ្រដល់ការលើកកម្ពស់សុខភាព និងអនាម័យឱ្យទទួល បាននូវភាពជោគជ័យកាន់តែល្អប្រសើរថែមទៀត។

 

ឯកឧត្តមបានបញ្ជាក់ថា ស្ថានភាពវិស័យទឹកស្អាត និងអនាម័យនៅក្នុងខេត្តបន្ទាយមានជ័យរហូតដល់ពេលនេះអណ្តូង និងបង្គន់អនាម័យប្រើប្រាស់តាមគ្រួសារមានចំនួនច្រើនបង្គួរក៏ពិតមែន ប៉ុន្តែអ្វីដែលត្រូវចាប់អារម្មណ៍នោះគឺគ្រួសារប្រជាពលរដ្ឋភាគច្រើននៅជនបទ នៅតែបរិភោគ ទឹកស្រះ ត្រពាំង អាង បឹងបួរ ស្ទឹង អូរ ប្រឡាយដោយផ្ទាល់ពុំបានឆ្លងកាត់ការច្រោះ ឬដាំឱ្យពុះទៅជាទឹកមានសុវត្ថិភាពដើម្បីពិសាឡើយ។

 

បញ្ហានេះដោយសារបងប្អូនមួយចំនួននៅនិយមទម្លាប់បន្ទោរបង់តាមព្រៃនិងមិនទាន់មានទម្លាប់ក្នុងការលាងសំអាតដៃនឹងសាប៊ូក្រោយពេលបន្ទោរបង់ និងមុនពេលបរិភោគអាហារ។

 

ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់ម្ចាស់ជំនួយអង្គការ ដៃគូអភិវឌ្ឍនានា និងផ្នែក ឯកជន ទាំងអស់ដែលបាននិងមានឆន្ទៈក្នុងការអនុវត្តកម្មវិធីនេះមេត្តាបន្តជួយគាំទ្រនិងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែខ្លាំងថែមទៀតដើម្បី អភិវឌ្ឍន៍សហគមន៍ និងលើកស្ទួយ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឲ្យកាន់តែរីកចម្រើនថែមទៀត។

 

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថាមក ដល់ពេលបច្ចុប្បន្ននេះអត្រានៃការប្រើប្រាស់ទឹកស្អាតនៅទីផ្សារ និងទី ប្រជុំជនក្នុងខេត្តបន្ទាយមានជ័យគ្របដណ្តប់ប្រមាណ៨៧ភាគរយ តែនៅជនបទវិញប្រជាពលរដ្ឋមានទឹកស្អាត ប្រើប្រាស់តែប្រមាណពី២៩ទៅ៤៦ភាគរយប៉ុណ្ណោះ។

 

ចំពោះនៅតាមសាលារៀន ការប្រើប្រាស់ទឹកស្អាតនៅសាលាបឋមសិក្សាមាន ៤៦ភាគរយ នៅ អនុវិទ្យាល័យមាន៤២ភាគរយ និងនៅវិទ្យាល័យមាន ៥៩ភាគរយ។ ការប្រើប្រាស់បង្គន់អនាម័យ គ្រួសារនៅទីក្រុងទីប្រជុំជន មានបង្គន់អនាម័យពី៧២ ទៅ ៨៥ភាគរយនៃចំនួនខ្នងផ្ទះ ក្នុងតំបន់ជនបទ និងអ្នករស់នៅជាយក្រុង ផ្ទះដែលមានបង្គន់អនាម័យមានប្រមាណតពី ៣៥ភាគរយទៅ ៤០ភាគរយ ហើយនៅមានភូមិមួយចំនួនដែលនៅតំបន់ដាច់ស្រយាលស្ទើរតែពុំទាន់មាន បង្គន់អនាម័យនៅឡើយទេ។

 

ចំពោះតាមសាលារៀនវិញទាំងនៅបឋមសិក្សាដល់វិទ្យាល័យក្នុងសិស្ស១០០នាក់មានបង្គន់ អនាម័យប្រើប្រាស់ ១បន្ទប់ ពោលគឺនៅខ្វះបង្គន់សាធារណៈប្រើប្រាស់ច្រើននៅតាម សាលារៀនពិសេសនៅតាមសាលាបឋមសិក្សា៕ ដោយ៖ឈុនសារ៉ាត

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់