ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្រើនរម្លឹកដោយជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែ មួយឱ្យប្រឹងប្រែងយក ចិ ត្តទុកដាក់ក្នុងការបំពេញភារកិច្ចដោយត្រូវមានការទំនាក់ទំនងល្អនិងផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រ ជាពលរដ្ឋឱ្យបានលឿនទាន់ពេលនិងមានតម្លាភាពប្រកបដោយប្រសិទ្ធភាព។
ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃ សុក្រ ៦កើតខែអស្សុជឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី៤ខែតុលា គ.ស២០១៩ នេះនៅបរិវេណសាលា ស្រុកមង្គលបូរីដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របទៅនឹងភាពរីកចម្រើននៃប្រទេសជាតិនោះ។
ឯកឧត្តមអ៊ុំរាត្រីបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវអង្គភាពច្រកចេញចូលតែ មួយនេះឡើងគឺជាយន្តការសម្រាប់ការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដើម្បី បម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋអ្នកជំនួញសហគ្រិនជាដើម។
ឯកឧត្តមបន្តទៀតថា តាមរយៈនៃច្រកចេញចូលតែមួយនេះហើយដែលបានជំរុញឱ្យល្បឿនការ ងារទាំងឡាយដែលយើងបានអនុត្តន៍កន្លងមករហូតដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញបន្តបង្កើតនូវច្រកចេញចូលតែមួយនេះនៅតាមបណ្តាស្រុកខណ្ឌដែលមិនទាន់មានដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿននោះ។
អភិបាលខេត្តបន្ទាយមានជ័យបានរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់បម្រើក្នុងអង្គភាពច្រកចេញចូលតែមួយនៅខេត្តស្រុកដែលបានបង្កើតឡើងហើយនេះនិងមន្ត្រីនៅគ្រប់មូលដ្ឋានទាំងអស់គប្បីត្រូវប្រកាន់យកគោលការណ៍សំខាន់ៗ៥ យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាពការជឿទុកចិត្តតម្លាភាពក្នុងការបំពេញការងារដោយត្រូវខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ ការផ្តល់ប្រយោជន៍នានា ក្នុងការអភិវឌ្ឍន៍គាំពារសង្គម ប្រកបដោយសមធម៌និងខិតខំដោះស្រាយឆ្លើយតបរាល់សំណើរនិងសំណូមពរប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕