ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ របស់ខ្លួនកាលពីរសៀលថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើននាក់។
កិច្ចប្រជុំនេះបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥ ដែលក្នុងមាន សេចក្តី ព្រាងរបៀបវារ: នៃកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។ សេចក្តី ព្រាងសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមការងារជូនដល់សមាជិកក្រុមប្រឹក្សាខេត្តជួបប្រា ស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាក្រុង ស្រុកឃុំសង្កាត់ និងប្រជាពលរដ្ឋ។ សេចក្តីព្រាងសេចក្តី សម្រេចស្តីពីការបង្កើត និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទាំង៣របស់ក្រុមប្រឹក្សាខេត្ត ។ សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២០-២០២២ ។ ពិនិត្យ ពិភាក្សា និងអនុម័តសំណើតែងតាំងមន្ត្រីរាជការ។
នៅក្នុងឱកាសនេះដែរឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរម្លឹកដោយជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្ត ការយកចិត្តទុកដាក់បង្កើន ពង្រឹងកិច្ចការពារថែរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ឱ្យមានភាពល្អប្រសើរថែមទៀត និងត្រូវបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើសេវារដ្ឋ បាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងឱ្យបានលឿន មានតម្លាភាព។
ជាមួយនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក៏បានជំរុញឱ្យអាជ្ញាធរមន្ត្រីផ្នែកពាក់ព័ន្ធចាប់ពីថ្នាក់ខេត្តដល់មូលដ្ឋាន ត្រូវបន្តសកម្មភាពក្នុងការចុះទៅតាមវាល ស្រែពិនិត្យដំណាំស្រូវដែលកំពុងប្រឈមខ្វះទឹក ជួយដោះស្រាយជូនប្រជាពលរដ្ឋដោយ ដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះនៅតំបន់មានប្រភពទឹកនោះ។
ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៕