ក្រុម​ប្រឹក្សា​ខេត្ត​ប្រជុំ​សាមញ្ញ​លើក​ទី​២ អាណត្តិ​ទី២

បន្ទាយមានជ័យ ២៥ កក្កដា ឆ្នាំ២០១៤៖ ព្រឹកថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ ២០១៤ ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យបាន បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី២ របស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត។

 អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ៖ http://www.akp.gov.kh/kh/?p=89719

 

បន្ទាយមានជ័យ ២៥ កក្កដា ឆ្នាំ២០១៤៖ ព្រឹកថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ ២០១៤ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបាន បើកកិច្ចប្រជុំសាមញ្ញ

លើកទី២ អាណត្តិទី២ របស់ខ្លួនក្រោមអធិបតីភាពឯក ឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត។

 

របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២ នេះរួមមាន៖ (១). ពិនិត្យ ពិភាក្សា និង អនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត (២). ពិនិត្យ ពិភាក្សា

និងអនុម័តសេចក្ដី ព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤

(៣). ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ ចាប់ពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែ ឧសភា

ឆ្នាំ២០១៥ (៤). សំណួរចម្លើយ និងការបញ្ចេញមតិយោបល់ និង (៥). បញ្ហាផ្សេងៗ ។

 

ឯកឧត្តម អ៊ឹម ភាន់សុផល អភិបាលរងខេត្តបានលើកឡើងពីផលវិបាករបស់ប្រជាពលរដ្ឋ ក្នុងការរកកន្លែងធ្វើលិខិតឆ្លងដែនដើម្បីទៅធ្វើការ

ក្នុងប្រទេសថៃ នៅពេលដែលប្រជាពលរដ្ឋកំពុងនាំគ្នាសម្រុកស្វែងរកការងារធ្វើនៅប្រទេសថៃនោះ។

 

ឯកឧត្តមបានបង្ហាញពីក្តីកង្វល់ចំពោះកង្វះកម្លាំងពលកម្មនៅក្នុងរោង ចក្រនៃតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត ដែលនឹងត្រូវពង្រីកបន្ថែមទៀត

នាពេលខាងមុខ។

 

ចំពោះបញ្ហាទឹក ឯកឧត្តមបានបញ្ជាក់ថា កាលពីដើមរដូវនៅខេត្តបន្ទាយ មានជ័យទទួលបានទឹកភ្លៀងតិច ធ្វើឲ្យដំណាំស្រូវនៅតំបន់ខ្លះជួប

កង្វះទឹក តែយើងបានជួយបូមទឹកដាក់សង្គ្រោះស្រូវ។ ប៉ុន្តែឥឡូវនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយអាជ្ញាធរខេត្តក៏បានត្រៀមលក្ខណៈ

ដើម្បីជួយសង្គ្រោះកសិផលរបស់កសិករ និងបញ្ហាគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតឡើងនៅពេលខាងមុខនេះ។

 

ឯកឧត្តម អ៊ុង អឿន បានថ្លែងកោតសរសើរដល់គណៈអភិបាល ខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារទទួល

បានលទ្ធផលល្អ និងជោគជ័យ ពិសេសការរៀបចំបង្កើតគណៈកម្មាធិការទាំងបី ការជួយសម្រួលដល់ពលករកម្ពុជា ដែលនិវត្តន៍ពីប្រទេសថៃ

ហើយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានជំរុញឲ្យអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តន៍ឲ្យបានជោគជ័យថែមទៀត

ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់