សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​គណនេយ្យ​ភាព​សង្គម របស់​រដ្ឋ​បាល​ខេត្ត​​បន្ទាយ​មាន​ជ័យ

បន្ទាយមានជ័យ ១១ មីនា ២០១៦៖  រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រ គណនេយ្យភាពសង្គម ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដែលជាផ្នែកមួយនៃកំណែទម្រង់របស់រាជរដ្ឋាភិបាលដែលធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលឃុំ សង្កាត់សេវាសុខាភិបាល និងសេវាអប់រំថ្នាក់បឋមសិក្សា…

បន្ទាយមានជ័យ ១១ មីនា ២០១៦៖  រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រ គណនេយ្យភាពសង្គម ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដែលជាផ្នែកមួយនៃកំណែទម្រង់របស់រាជរដ្ឋាភិបាលដែលធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលឃុំ សង្កាត់សេវាសុខាភិបាល និងសេវាអប់រំថ្នាក់បឋមសិក្សាកាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦។

 

សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញជាអធិបតីភាពដោយឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ និងឯកឧត្តម អ៊ី ឡុង តំណាង ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការសម្របសម្រួលបច្ចេកទេស ពីលោកស្រី សៀវ សិនេហ៍ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់ខេត្ត លោក ជេដ្ឋ គឹមជុង តំណាងក្រុមការងារថ្នាក់ជាតិ លោក រើន ប៊ុនថូវ តំណាងអង្គការទស្សនៈពិភពលោក និងលោក ថាច់ លីខាន់ តំណាងអង្គការរ៉ាឆា និងមានការចូលរួមពីអ្នកពាក់ព័ន្ធផ្សេងៗសរុបប្រមាណ១៨៨នាក់ ។

 

មានប្រសាសន៍ថ្លែងក្នុងពិធីនេះ ឯកឧត្តម គោស៊ុំ សារឿត បានបញ្ជាក់ថាផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមគឺ ជាឧបករណ៍ដ៏មានសារៈសំខាន់មួយរួមចំណែកពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកឧត្ដមបានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ស្ដាប់នូវរាល់បទបង្ហាញពីមេរៀនទ្រឹស្ដី និងបទពិសោធន៍ល្អៗ ក្នុងការងារអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនេះ។ 

 

លោកស្រី សៀវ សិនេហ៍ បានផ្សារភ្ជាប់កិច្ចការនេះជាមួយនឹងកិច្ចការរបស់ក្រុមការងារគណនេយ្យភាពខេត្ត និងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការបញ្ចេញយោបល់ សំណូមពរ និងលើកបញ្ហាប្រឈម កង្វល់ និងចំណុចអសកម្មនានា ហើយដែលកន្លងមកថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ខិតខំដោះស្រាយ និងឆ្លើយតបជាបន្តបន្ទាប់។

 

ក្នុងសិក្ខាសាលានេះឯកឧត្ដមអភិបាលខេត្តក៏បានអញ្ជើញប្រគល់ម៉ូតូ និងកុំព្យូទ័រដល់បុគ្គលិកគាំទ្របច្ចេកទេសក្រុង ស្រុកចំនួន០៩នាក់ដែលទើបបានចូលមកកាន់តំណែងថ្មីផងដែរ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់