កិច្ចប្រជុំ​ពង្រឹង​ការ​អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន

ភ្នំពេញ ៤ កក្កដា ២០១៤៖  អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តការងារអត្រានុកូលដ្ឋានក្នុង គោលបំណងពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយឲ្យ… 

ភ្នំពេញ ៤ កក្កដា ២០១៤៖  អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំស្ដីពីការ

ពង្រឹងការអនុវត្តការងារអត្រានុកូលដ្ឋានក្នុងគោលបំណងពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយឲ្យមាន

ប្រសិទ្ធភាពក្នុងការអនុវត្តការងារចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នៅសណ្ឋាគារភ្នំពេញ។ 

 

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ក្រសួងមហាផ្ទៃ និងមានការចូលរួមពីនាយករងរដ្ឋបាលរាជធានី ខេត្ត ទទួលបន្ទុកការងារអត្រានុកូលដ្ឋាន ប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន

រាជធានី ខេត្តទាំង២៥ តំណាងអង្គការUNICEF និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបចំនួនប្រមាណ ៨០នាក់។

 

មានមតិស្វាគមន៍ និងបើកកិច្ចប្រជុំ ឯកឧត្ដម ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានមានប្រសាសន៍

លើកឡើងពីសារៈសំខាន់នៃការផ្ដល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ព្រោះវាជាឯកសារគតិយុត្តដ៏សំខាន់ចាំបាច់ទាក់ទងនិងកំណើត

អាពាហ៍ពិពាហ៍ និងមរណភាព។ 

 

ឯកឧត្ដម ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍បន្តទៀតថា អត្រានុកូលដ្ឋានគឺជាភស្តុតាងដ៏មានតម្លៃសម្រាប់មនុស្សម្នាក់ៗក្នុងការបញ្ជាក់ពីអត្តសញ្ញាណ

និងស្ថានភាពស៊ីវិលនៅក្នុងសង្គមគ្រួសារ និងត្រកូលរបស់ខ្លួនសម្រាប់ការពារសិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានាក្នុងសង្គម។ ផ្អែកតាម

កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ បានចាត់ទុកការងារអត្រានុកូលដ្ឋានជាសេវាសាធារណៈអាទិភាព ដែលត្រូវធានាឲ្យមាន

ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានមួយដែលជឿនលឿន ច្បាស់លាស់ មានសុវត្ថិភាព និងប្រកបដោយចិរភាព ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបបានទទួល

សេវាអត្រានុកូលដ្ឋានគ្រប់ប្រភេទប្រកបដោយភាពងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

 

ឯកឧត្ដម ម៉ៅ ច័ន្ទតារា ក៏បានផ្ដាំផ្ញើដល់មន្ត្រីទទួលបន្ទុកការងារស្ថិតិ និងអត្រានុកូលដ្ឋានរាជធានី ខេត្ត ត្រូវបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទី

ភារកិច្ចបន្ថែមទៀត ជាពិសេសបន្តការគាំទ្រដល់ថ្នាក់ក្រុង ស្រុក ខណ្ឌ និងមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ផងដែរ សំដៅអនុវត្តកិច្ចការចុះបញ្ជី

អត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។

 

គួរបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះក្រសួងមហាផ្ទៃបានរៀបចំប្រព័ន្ធ និងវាយបញ្ចូលទិន្នន័យអត្រានុកូលដ្ឋានបានចំនួន ៦.២៩៥.២៣១បញ្ជី

ពីខេត្តរួមមាន៖ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តបាត់ដំបង

និងរាជធានីភ្នំពេញ។ ដោយឡែកខេត្តចំនួន០៤ផ្សេងទៀតរួមមានខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានដឹកជញ្ជូនសៀវភៅ

មកដល់ក្រសួងមហាផ្ទៃ និងបានស្កេនរួចរាល់ហើយ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់