ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ៥ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់​ចាម

ស្ទឹងត្រង់-កំពង់ចាម ១៥ មិថុនា ២០១៦៖ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំ ដែលមានឃុំចូលរួមចំនួន៥ឃុំគឺ៖ ឃុំមេសរជ្រៃ ឃុំខ្ពបតាងួន ឃុំព្រះអណ្តូង ឃុំអារក្សត្នោត និងឃុំដងក្តារ ដែលប្រព្រឹត្តទៅនៅនៅសាលាឃុំមេសរជ្រៃ ។

ស្ទឹងត្រង់-កំពង់ចាម ១៥ មិថុនា ២០១៦៖ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំ ដែលមានឃុំចូលរួមចំនួន៥ឃុំគឺ៖ ឃុំមេសរជ្រៃ ឃុំខ្ពបតាងួន ឃុំព្រះអណ្តូង ឃុំអារក្សត្នោត និងឃុំដងក្តារ ដែលប្រព្រឹត្តទៅនៅនៅសាលាឃុំមេសរជ្រៃ ។ 

ការដេញថ្លៃគម្រោងនេះមានការចូលរួមពីតំណាងទីចាត់ការផែនការវិនិយោគសាលាខេត្ត មន្ត្រីបច្ចេកទេស ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ ទីប្រឹក្សាស្រុក  មេឃុំ និងសមាជិកគណៈកម្មាធិការលទ្ធកម្មឃុំ និងអ្នកទទួលការ ដែលប្រព្រឹត្តទៅមានភាពរលូន ត្រឹមត្រូវ យុត្តិធម៌ នាំឲ្យកិច្ចដំណើរដេញថ្លៃគម្រោង មានលក្ខណៈល្អប្រសើរ ។

ខាងក្រោមនេះជាលទ្ធផលនៃការដេញថ្លៃគម្រោងមូលធិនិឃុំ៖

  • ទី១ ឃុំមេសរជ្រៃ៖ គម្រោងជួសជុលផ្លូវក្រាលក្រួសប្រវែង១.០០០ម៉ែត្រ និងសាងសង់លូកាត់ផ្លូវមួយកន្លែង (តម្លៃប៉ាន់ស្មាន ៧០.២៧៦.២០០រៀល) ដេញថ្លៃបានលើក្រុមហ៊ុន អៀ គឹមលាង  ក្នុងតម្លៃ៦៨.៥០០.០០០រៀល ។
  • ទី២ ឃុំព្រះអណ្តូង៖ គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង៦៥០ម៉ែត្រ (តម្លៃប៉ាន់ស្មាន២៧.៤២១.០០០រៀល )  ដេញថ្លៃបានលើ ក្រុមហ៊ុន ឡុង ប៊ុនឡាយ ក្នុងតម្លៃ២៦.៩៧៥.០០០រៀល ។
  • ទី៣ ឃុំខ្ពបតាងួន៖ គម្រោងស្តារប្រឡាយប្រវែង៣៥០ម៉ែត្រ (តម្លៃប៉ាន់ស្មាន ៥៤.០២៨.៣០០រៀល) ដេញថ្លៃបានលើ ក្រុមហ៊ុន ជា សារ៉ន ក្នុងតម្លៃ ៥២.៥០០.០០០រៀល ។
  • ទី៤ ឃុំអារក្សត្នោត៖ គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ១.០៥០ម៉ែត្រ (តម្លៃប៉ាន់ស្មាន ៥៣.៥១២.៩០០រៀល) ដេញថ្លៃបានលើក្រុមហ៊ុន សុធិរាជ ខនស្រ្តាក់សិន ក្នុងតម្លៃ ៥២.៣៩៥.០០០រៀល។
  • ទី៥ ឃុំដងក្តារ៖ គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង១.០០០ម៉ែត្រ (តម្លៃប៉ាន់ស្មាន ៤៧.១៩៩.៩០០រៀល) ដេញថ្លៃបានលើក្រុមហ៊ុន ហួត ឆៃលីម ក្នុងតម្លៃ ៤៦.០០០.០០០រៀល៕

អត្ថបទ និងរូបភាព៖ ស៊ាន ស្រីលក្ខណ៍ ទីប្រឹក្សាស្រុកស្ទឹងត្រង់

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់