ការ​ដេញ​ថ្លៃ​គម្រោង​អភិវឌ្ឍន៍​ឃុំ​ឆ្នាំ​២០១៥ របស់​ស្រុក​ស្វាយ​ជ្រំ

"

ស្វាយរៀង ២៦ មិថុនា ២០១៥៖ រដ្ឋបាលស្រុកស្វាយជ្រុំ បានរៀបចំកិច្ចប្រជុំដើម្បីដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ របស់ស្រុកសម្រាប់ឆ្នាំ២០១៥ លើការកែលម្អផ្លូវក្រាលខ្សាច់ភ្នំ និងជួសជុលផ្លូវដីក្រាលខ្សាច់ភ្នំ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាស្រុកស្វាយជ្រំ…

ស្វាយរៀង ២៦ មិថុនា ២០១៥៖ រដ្ឋបាលស្រុកស្វាយជ្រុំ បានរៀបចំកិច្ចប្រជុំដើម្បីដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ របស់ស្រុកសម្រាប់ឆ្នាំ២០១៥ លើការកែលម្អផ្លូវក្រាលខ្សាច់ភ្នំ និងជួសជុលផ្លូវដីក្រាលខ្សាច់ភ្នំ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាស្រុកស្វាយជ្រំ។

 

ក្នុងកិច្ចប្រជុំដេញថ្លៃគម្រោងអភិវឌ្ឍន៍នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ និងមានការចូលរួមពីអ្នកពាក់ព័ន្ធ និងអ្នកទទួលម៉ៅការទាំងអស់។

 

គម្រោងដែលត្រូវដេញថ្លៃទាំងអស់ចំនួន ៧គម្រោង ក្នុងឃុំចំនួន៥ គឺ ឃុំធ្លកចំនួន២គម្រោង ឃុំស្វាយយាចំនួន២គម្រោង ឃុំឈើទាលចំនួន១គម្រោង ឃុំពោធិរាជចំនួន១គម្រោង និងឃុំស្វាយអង្គចំនួន១គម្រោង ។

 

លោកអភិបាលស្រុក បានណែនាំអោយគណៈកម្មការលទ្ធកម្មត្រូវធានាគោលការណ៍ដេញថ្លៃដោយសន្សំសំចៃ មានតម្លាភាព គណនេយ្យភាព និងត្រូវផ្តល់ឱកាស និងលក្ខខ័ណ្ឌដូចគ្នាចំពោះអ្នកទទួលការ រួមទាំងពិនិត្យឯកសារអោយបានត្រឹមត្រូវ ច្បាស់លាស់ស្របតាមគោលការណ៍ណែនាំស្តីពីការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ។ 

 

លោកក៏បានផ្ដាំផ្ញើ ដល់អ្នកទទួលការត្រូវពិនិត្យគម្រោងអោយបានច្បាស់លាស់មុនដាក់ដេញថ្លៃ ដើម្បីជៀសវាងធ្វើការផ្លាស់ប្តូរ ឬដកសំណើដេញថ្លៃ ហើយនៅពេលដេញថ្លៃបានត្រូវចុះកិច្ចសន្យាជាមួយម្ចាស់គម្រោង និងអនុវត្តតាមលក្ខខ័ណ្ឌបច្ចេកទេសនៃកិច្ចសន្យា។ ដោយ៖ លោក  សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់