គណៈប្រតិភូ​ស្ថានទូត​ប្រទេស​ស៊ុយអែត និង អង្គការ UNCDF ធ្វើ​ទស្សនកិច្ច​ពិនិត្យ​ការ​អនុវត្ត​គម្រោង LGCC​II នៅ​ខេត្ត​បាត់ដំបង

បាត់ដំបង ៨ តុលា ២០១៤៖ ក្រុមការងារស្ថានទូតស៊ុយអែត និងតំណាងអង្គការUNCDF កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ បានធ្វើទស្សនកិច្ចសិក្សាដើម្បីពិនិត្យការអនុវត្តគម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុជំហាន២ (LGCCII) នៅខេត្តបាត់ដំបង។

បាត់ដំបង ៨ តុលា ២០១៤៖ ក្រុមការងារស្ថានទូតស៊ុយអែត និងតំណាងអង្គការUNCDF កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ បានធ្វើទស្សនកិច្ចសិក្សាដើម្បី

ពិនិត្យការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុជំហាន២ (LGCCII) នៅខេត្តបាត់ដំបង។

 

ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូបានជួបប្រជុំពិភាក្សាជាមួយក្រុមការងារគម្រោងLGCCII ថ្នាក់ខេត្ត ថ្នាក់ស្រុក និងអ្នកផ្ដល់សេវាបច្ចេកទេស

ដោយបានស្ដាប់បទបង្ហាញពីវឌ្ឍនភាពសំខាន់ៗរបស់គម្រោងដែលបានអនុវត្តចាប់ពីឆ្នាំ២០១៣ និងឆ្នាំ ២០១៤ និងបញ្ហាប្រឈមនានា

ដែលបានកើតមាន ជាពិសេសបញ្ហារាំងស្ទះផ្នែកថវិកានៅថ្នាក់ស្រុកដែលពិបាកក្នុងការចាយវាយ។ 

 

បន្ទាប់មកគណប្រតិភូបានចុះពិនិត្យទីតាំងគម្រោងសំណង់ស្ទាក់ទឹកមួយកន្លែងក្នុងឃុំអូរតាគី ដែលគាំទ្រថវិកាបដិភាគដោយគម្រោង LGCCII

លើមូលនិធិរបស់ឃុំ និងបានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធដែលជាអ្នកទទួលផលពីគម្រោងពីសារប្រយោជន៍របស់

គម្រោងក្នុងការជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

 

ក្នុងឱកាសនោះ គណៈប្រតិភូបានមានប្រសាសន៍ខ្លីថា ពួកគាត់សប្បាយរីករាយដែលបានមកជួបពិភាក្សាជាមួយក្រុមការងារ ប្រជាពលរដ្ឋ និងពិនិត្យគម្រោងផ្ទាល់

ហើយបានបង្ហើបថាម្ចាស់ជំនួយអាចបន្តគាំទ្រដល់គម្រោងនេះបន្តទៀត ប៉ុន្តែត្រូវរងចាំការជជែកគ្នានៅថ្នាក់លើសិន។ ម្ចាស់គម្រោងទាំងអស់ត្រូវខិតខំអនុវត្ត

គម្រោងឲ្យបានល្អថែមទៀត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់