បង្ហាញ​លទ្ធផល​​ការ​អនុវត្ត​គម្រោង​សម្បទាន​ដី​សង្គមកិច្ច នៅ​ឃុំ​បឹង​ប្រាំ ស្រុក​បវេល​ ខេត្ត​បាត់ដំបង

បាត់ដំបង ២២ ធ្នូ ២០១៤៖  ខេត្តបាត់ដំបង និងអង្គការជីវិតថ្លៃថ្នូរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៤ បានធ្វើការបង្ហាញលទ្ធផលនៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច (LASED) នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដល់ថ្នាក់ដឹកនាំខេត្ត ម្ចាស់ជំនួយ និងក្រុមការងារគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត នៅសាលាខេត្តបាត់ដំបង។

បាត់ដំបង ២២ ធ្នូ ២០១៤៖  ខេត្តបាត់ដំបង និងអង្គការជីវិតថ្លៃថ្នូរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៤ បានធ្វើការបង្ហាញលទ្ធផលនៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច (LASED) នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដល់ថ្នាក់ដឹកនាំខេត្ត ម្ចាស់ជំនួយ និងក្រុមការងារគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត នៅសាលាខេត្តបាត់ដំបង។

 

ការបង្ហាញលទ្ធផលនេះធ្វើឡើងនៅក្នុងសិក្ខាសាលា ក្រោមអធិបតីភាព ឯកឧត្ដមជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ឯកឧត្ដម ចាន់ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីតំណាងអង្គការជីវិតថ្លៃថ្នូរ ក្រុមការងារគម្រោងថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត និងតំណាងមន្ទីរវិស័យពាក់ព័ន្ធប្រមាណ១៣៥នាក់។

 

មានប្រសាសន៍នៅក្នុងសិក្ខាសាលានេះ ឯកឧត្ដមជាម ប៉េអា បានលើកឡើងពីទំនាក់ទំនងរវាងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការងារដីសម្បទានសង្គមកិច្ច។ កិច្ចសហការអនុវត្តរបស់គម្រោង LASEDកន្លងមកទទួលបានលទ្ធផលល្អស្របតាមគោលដៅដែលបានកំណត់ទុក ដោយបានទទួលការគាំទ្រ និងកោតសរសើរជាច្រើនពីម្ចាស់ជំនួយ។

 

ឯកឧត្ដម ជាម ប៉េអា មានប្រសាសន៍ថា ជាក់ស្ដែងគម្រោង LASED បានធ្វើការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តគោលដៅចំនួន០៦ រួមមានខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តក្រចេះ បានចំនួនប្រមាណ១៦.០០០ ហិកតា  មានអ្នកទទួលផលចំនួន៤.៥០០គ្រួសារ។

 

ឯកឧត្ដម ជាម ប៉េអា បានបង្ហាញពីផែនការដែលត្រូវអនុវត្តបន្តនៅពេលខាងមុខដែលរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិត្រូវសហការធ្វើអត្តសញ្ញាណកម្មកំណត់ដីធ្លីឱ្យបានច្បាស់ពីតំបន់ និងទីតាំងសម្រាប់បែងចែកដីដល់ប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដប្រកបដោយតម្លាភាពក្នុងការបែងចែក និងត្រូវគិតគូរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា។

 

ចំពោះករណីឃុំបឹងប្រាំ ស្ថិតនៅស្រុកបវេល ខេត្តបាត់ដំបង ជាឃុំទើបតែបង្កើតថ្មី ដែលត្រូវការយកចិត្តទុកដាក់ការគាំទ្រខ្ពស់ ឯកឧត្ដម ជាម ប៉េអា សង្ឃឹមថាតាមរយៈសិក្ខាសាលានេះនឹងទទួលបាននូវទស្សនៈទានថ្មីៗ និងយន្តការគាំទ្រ និងពង្រឹងបន្ថែមទៀតដើម្បីឲ្យរដ្ឋបាលឃុំរឹងមាំ និងមានហេដ្ឋារចនាសម្ព័ន្ធសមស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕ NCDDS

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់