ជួសជុលផ្លូវទៅរមណីយដ្ឋានប្រាសាទបន្ទាយទ័ព

បន្ទាយមានជ័យ ២៤ កុម្ភៈ ២០១៥៖ ផ្លូវទៅកាន់ រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយទ័ព ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រវែង ជាង៤គីឡូម៉ែត្រ បានបើកការដ្ឋានជួសជុល កាលពី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្ត្រី សេរី កុ សល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ។

ផ្លូវលំមួយខ្សែ ដែលបានកំពុងធ្វើការជួសជុលដោយក្រាលគ្រួសក្រហមបែកចេញពីផ្លូវជាតិលេខ៥៦ត្រង់ភូមិថ្នល់ដាច់ ឃុំថ្មពួក ក្រោមគម្រោងថវិកា របស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណជិត២០០លានរៀល តាមរយៈក្រសួងសាធារ ណការ និងដឹកជញ្ជូន។

ថ្លែងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានពាំនាំ ការផ្តែផ្តាំសាកសួរសុខទុក្ខ និងជូនពរចំពោះប្រជាពលរដ្ឋពីសំណាក់សម្តេច អគ្គមហាទាំងបី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ការដោះ ស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តទៀតថា ផ្លូវលំមួយខ្សែនេះផ្តល់សារៈប្រយោជន៍ ក្នុងការធ្វើ ចរាចរទៅមករបស់ប្រជាពលរដ្ឋ ក្នុងការបម្រើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និង សម្រាប់បម្រើឱ្យការធ្វើដំណើរទៅទស្សនាលេងកម្សាន្ត ក្នុងតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្របន្ទាយទ័ពទៀតផង។

ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនេះ មេត្តាចូលរួមទាំងអស់គ្នាក្នុងការបង្កលក្ខណៈងាយ ស្រួលដល់ក្រុមជំនាញជួសជុលផ្លូវឱ្យបានលឿន ។ ឯកឧត្តមក៏បានក្រើនរម្លឹក ដល់អាជ្ញាធរដែនដី សមត្ថកិច្ចនៅមូលដ្ឋានឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹង ប្រែងបំពេញការងាររបស់ខ្លួន ជាពិសេសការបម្រើសេវារដ្ឋបាលសាធារណៈជូន ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីចូលរួមចំណែកសម្រេចបាននូវ គោលដៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនោះ៕

ប្រភពៈ AKP (23-02-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់