រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើសន្និបាត ត្រួតពិនិត្យ ការងារ ឆ្នាំ២០១៤ និងលើក​ទិសដៅ ឆ្នាំ២០១៥

បន្ទាយមានជ័យ ១៦ កុម្ភៈ ២០១៥៖ នាព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ រដ្ឋបាល ខេត្តបន្ទាយមានជ័យ បានធ្វើសន្និបាត ត្រួតពិនិត្យ ការងារ ឆ្នាំ២០១៤ និងលើកទិសដៅ ការងារ ឆ្នាំ២០១៥ របស់ខ្លួន នៅសាកលវិទ្យាល័យ មានជ័យ ក្រោមអធិបតីភាព ឯក ឧត្តម អ៊ុង អឿង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ។

បន្ទាយមានជ័យ ១៦ កុម្ភៈ ២០១៥៖ នាព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើសន្និបាត ត្រួតពិនិត្យ ការងារ ឆ្នាំ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥ របស់ខ្លួន នៅសាកលវិទ្យាល័យមានជ័យ ក្រោមអធិបតីភាពឯក ឧត្តម អ៊ុង អឿង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ។

ថ្លែងបើកសន្និបាតអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម គោ ស៊ុំ សារឿត បានបញ្ជាក់ថា អង្គសន្និបាតនឹងធ្វើការបូកសរុប វាយតម្លៃ អំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយសម្រាប់កំណត់ទិស ដៅការងារឆ្នាំ២០១៥លើកិច្ចការសំខាន់ៗមួយចំនួន ដែលរដ្ឋបាលខេត្ត កំពុង និងបន្តអនុវត្តន៍ ។ ឯកឧត្តមមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលជាមួយទេព កោសល្យដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល និងការចូលរួម ចំណែក និងការផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងសកម្មផុលផុស និង ការទទួលខុសត្រូវខ្ពស់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រមទាំងអ្នកពាក់ព័ន្ធធ្វើឱ្យយើង ពុះពារ ជម្នះបាននូវបញ្ហាប្រឈមធំៗនានាក្នុង ឆ្នាំ២០១៤កន្លងមកហើយប្រជា ជនក្នុងខេត្តកំពុងបោះជំហានទៅមុខយ៉ាងរឹងមាំ ជាមួយសមិទ្ធផល ដែលសម្រេចបានលើគ្រប់វិស័យ ។

លើវិស័យសន្តិសុខសង្គមកងកម្លាំងរបស់យើង បានសហការជា មួយអាជ្ញាធរមូលដ្ឋានខិតខំរក្សាការពារ និងដោះស្រាយតាមសន្តិវិធី ដើម្បីលើកស្ទួយសិទ្ធិសេរីភាព នៃការបញ្ចេញមតិតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ ដើរទន្ទឹមនឹងគោលការណ៍ច្បាប់ ក្នុងគោលបំណងលើកកម្ពស់នីតិរដ្ឋសំដៅរក្សាការពារសណ្តាប់ធ្នាប់សង្គម និងទប់ ស្កាត់ការប៉ុនប៉ងបង្កគ្រោះថ្នាក់ដល់សង្គម និងប្រជាជន ។ កងកម្លាំង ប្រដាប់អាវុធបានរួមគ្នាខិតខំការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន និងប្រែក្លាយតំបន់ ព្រំដែនទៅជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏មានសក្តានុពល។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ដោយសារឆ្នាំ២០១៥ នេះមានសេសសល់ការងារមួយចំនួនពីឆ្នាំចាស់ និងមានការងារថ្មីៗ ជាច្រើនទៀតកំពុងរង់ចាំ ដែលទាមទារនូវបទពិសោធន៍ភាពច្នៃប្រឌិត កាន់តែស៊ីជម្រៅ និងរស់រវើកថែមទៀតនោះ អង្គសន្និបាតនាពេលនេះ ពិតជាមានសារៈសំខាន់ ដែលទាមទារឱ្យមានការខិតខំរួមគ្នាធ្វើការវាយតម្លៃអំពីបទពិសោធន៍នៃសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រ ឈម មូលហេតុនៃបញ្ហាប្រឈម និងជម្រើសនានាសម្រាប់ជាដំណោះ ស្រាយ សម្រាប់ជាមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្ត ទិសដៅ និងភារកិច្ចឆ្នាំ២០១៥នេះ ហើយក៏ជាមូលដ្ឋានសម្រាប់រៀបចំ ផែនការសកម្មភាពអនុវត្តន៍បានសម្រេចជោគជ័យ នូវកម្មវិធីនយោ បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិ បាលផងដែរ ៕

ប្រភពៈ AKP (16-02-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់