អាជ្ញាធររាជធានីជំរុញការលើកផែនការអភិវឌ្ឍន៍ប្រឡាយនៅក្នុងមូលដ្ឋាន

ភ្នំពេញ ១៣ មករា ២០១៥៖ ជាផ្នែកការពារការរំលោភបំពាន ដោយមនុស្ស កាលពីថ្ងៃទី១៣ ខែមករា ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានជំរុញឱ្យ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ គ្រប់បណ្ដាខណ្ឌ ទំាង១២ ត្រូវរួមគ្នា ចុះត្រួតពិនិត្យប្រឡាយ នៅក្នុងមូលដ្ឋាន របស់ខ្លួនភ្លាម រួចលើកផែនការ មកសាលា រាជធានីភ្នំពេញ ដើម្បីធ្វើការ អភិវឌ្ឍឱ្យបាន ឆាប់រហ័ស។

ភ្នំពេញ ១៣ មករា ២០១៥៖ ជាផ្នែកការពារការរំលោភបំពាន ដោយមនុស្ស កាលពីថ្ងៃទី១៣ ខែមករា ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានជំរុញឱ្យ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ គ្រប់បណ្ដាខណ្ឌ ទំាង១២ ត្រូវរួមគ្នា ចុះត្រួតពិនិត្យប្រឡាយ នៅក្នុងមូលដ្ឋាន របស់ខ្លួនភ្លាម រួចលើកផែនការ មកសាលា រាជធានីភ្នំពេញ ដើម្បីធ្វើការ អភិវឌ្ឍឱ្យបាន ឆាប់រហ័ស។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ខែមករា ឆ្នាំ២០១៥នៅសាលា រាជធានីឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថាលោកបានទទួល ស្គាល់ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញបានរង គ្រោះដោយសារទឹកភ្លៀងជន់លិចផ្លូវរៀងរាល់រដូវវស្សាម្ដងៗ ដោយ មានការរិះគុណពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានថាខែវស្សា នៅរាជធានី ភ្នំពេញក្លាយជាបឹងទៀតហើយ ។ ដូច្នេះដើម្បីចៀសវាងកុំឱ្យមានការរិះគុណបែបនេះតទៅទៀតនោះ គឺមន្ទីរដែលពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីធ្វើការដោះស្រាយកុំឱ្យមានការជន់លិចក្នុងរដូវវស្សាឆ្នំាក្រោយ បន្ដទៀត ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ដើម្បីបញ្ចៀសការជន់លិចក្នុងរដូវដែលមានភ្លៀងធ្លាក់ អាជ្ញាធរត្រូវតែស្តារពង្រីកប្រឡាយទាំងអស់ ក្នុងនោះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវចាត់មន្ត្រីជំនាញរបស់ខ្លួនឱ្យឈរជើងត្រួតពិនិត្យជាប្រចាំ តាមប្រឡាយទាំងអស់ ដើម្បីការពារការរំលោភបំពានក៏ដូចជាដើម្បីពិនិត្យពីស្ថានភាពផ្សេងៗ ។ បញ្ហាស្តារប្រព័ន្ធប្រឡាយគឺមិនអាចពន្យារពេលដោយទុកចោលបែបនេះតទៅទៀតទេ ហើយត្រូវតែស្តារពិសេសតាមបណ្តាប្រឡាយរំដោះទឹកសំខាន់ៗមួយចំនួន ក្នុងនោះត្រូវចាប់ផ្តើមពីប្រឡាយភាគខាងជើងដូច ជាប្រឡាយបាក់ទូក និងប្រឡាយអូវែងជាដើម។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ប្រឡាយរំដោះទឹកពីតំបន់បឹងកក់ទួល គោកចាប់ពីស្ថានីយរំដោះទឹកទួលគោក តាមប្រឡាយបាក់ទូកអូវែង រហូតដល់ស្ថានីយបូមទឹកកប់ស្រូវគឺមានបញ្ហាមួយចំនួន ដែលត្រូវ ដោះស្រាយដូចជាទីតាំងខ្លះរួមតូច គោករាក់ ការដាក់លូតូចមិនសម ស្របជាដើម ។

លោក នៅ សារឿន អនុប្រធានមន្ទីរសាធារណការ និងជាអ្នក ដឹកនាំក្រុមការងារចុះពិនិត្យប្រឡាយអូវែង និងបាក់ទូកបានឱ្យដឹងថា បន្ទាប់ពីការចុះពិនិត្យក្រុមការងារបានរកឃើញចំណុចមួយចំនួន ដែលត្រូវដោះស្រាយបន្ទាន់ ចាប់ពីចំណុចស្ថានីយបូមទឹកទួលគោក ប្រមាណ២០០ម៉ែត្រ គឺបានគោករាក់រួមតូច និងខ្លះត្រូវបានប្រជា ពលរដ្ឋរំលោភយក ក្នុងនោះចាប់ពីចំណុចតំបន់បុរីទួលសង្កែគឺត្រូវ បានចាក់ដីលុបដាក់លូមុខកាត់តូចទៀតផង៕

ដោយ សួស សំរិត AKP (13-01-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់