អាជ្ញាធរ និង​ជំនាញ​សម្រេច​រំលាយ​ដី​កោះដាច់​ដើម្បី​បញ្ចៀស​ការបាក់​ច្រាំងទន្លេ​ ​

កំពង់ចាម ១១ ធ្នូ ២០១៤៖  អាជ្ញាធរខេត្ដ កំពង់ចាម បានសម្រេច កាយដីជាព្រែក ឬប្រឡាយ ដើម្បីរំលាយដីកោះ ទំហំជិត ២០០ហិកតា ដែលស្ថិតក្នុង ភូមិសាស្ដ្រ ឃុំកោះសំរោង ស្រុកកំពង់សៀម ប្រយោជន៍ ដើម្បីបញ្ចៀស ទឹកហូរបាក់ ច្រាំងទន្លេ អស់ជាច្រើនកន្លែង នាពេល កន្លងមកនោះ ។

កំពង់ចាម ១១ ធ្នូ ២០១៤៖  អាជ្ញាធរខេត្ដ កំពង់ចាម បានសម្រេចកាយដីជាព្រែក ឬប្រឡាយ ដើម្បីរំលាយដីកោះទំហំជិត ២០០ហិកតា ដែលស្ថិតក្នុងភូមិសាស្ដ្រ ឃុំកោះសំរោង ស្រុកកំពង់សៀម ប្រយោជន៍ដើម្បីបញ្ចៀសទឹកហូរបាក់ ច្រាំងទន្លេអស់ជាច្រើនកន្លែងនាពេល កន្លងមកនោះ ។

អាជ្ញាធរបានបង្កើតក្រុមការងារ ចុះធ្វើអត្ដសញ្ញាណកម្មប្រជាពលរដ្ឋ ដែលរស់នៅលើដីកោះដាច់នេះ ដែល ចំនួនជិត ១០០ គ្រួសារឱ្យចាកចេញ ពីលើកោះដែលត្រូវទម្លាយ ហើយអ្នក រស់នៅទីនោះនឹងទទួលយកដីភូមិ សម្រាប់សង់លំនៅស្ថាន និងដីចម្ការ សម្រាប់បង្កបង្កើនផលនៅខេត្ដកំពង់ធំ ដែលប្រព្រឹត្ដទៅនារដូវប្រាំងប៉ុន្មានខែ ទៀតខាងមុខនេះ ។ គម្រោងរំលាយ ដីកោះដាច់នេះ ធ្វើឡើងបន្ទាប់ពីខាង ជំនាញធនធានទឹក បានចុះមកធ្វើការ សិក្សាស្រាវជ្រាវ គឺរកឃើញថាដីកោះ នេះជាចំណែកមួយដែលបណ្ដាលឱ្យ បាក់ច្រាំងទន្លេនៅក្រុងកំពង់ចាម និង ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ កន្លងមក ។

លោក សន  សុក មេឃុំកោះ សំរោង បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៤ ថាការចុះស្រង់ តួលេខដំបូងរបស់ប្រជាពលរដ្ឋដែល បានរស់នៅកោះនោះមានចំនួន ៥៦ គ្រួសារ ។ បន្ទាប់មកតួលេខនេះកើន មានមកពីខាងសង្កាត់បឹងកុក ក្រុង កំពង់ចាម ២០ គ្រួសារ និង ខាងឃុំ រអាង ស្រុកកំពង់សៀម ១៦ គ្រួសារ បន្ថែមទៀត។

លោកមេឃុំបញ្ជាក់ថា លើកោះ ដាច់នេះឃុំកោះសំរោងមានផ្ទៃដី ១១៤ ហិកតា និងមានចំនួន ២០ ហិកតាទៀត ជាដីរបស់ខាងឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ក្នុងនោះមានលំនៅស្ថានផ្ទះជាក់ស្ដែង របស់ប្រជាពលរដ្ឋដែលបានរស់នៅ ចំនួន ៣៩ ខ្នង។ ប៉ុន្ដែក្នុងចំណោមនោះ មាន ១២ ខ្នងមានផ្ទះស្រាប់នៅឃុំរអាង ស្រុកកំពង់សៀម និងពីរខ្នងទៀតនៅ ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ។

ប្រភពនោះបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលមានលំនៅស្ថាន និង មានដីចម្ការនៅលើកោះដែលនឹងត្រូវ រំលាយចោលទាំងអស់ គឺពួកគាត់នឹង ទទួលបានដីក្នុងមួយគ្រួសារសម្រាប់ សង់លំនៅស្ថានទំហំ ៣០ ម៉ែត្រគុណ នឹង ៤០ម៉ែត្រ និងដីទំហំពីរហិកតាទៀត សម្រាប់បង្កបង្កើនផលដាំដំណាំនៅក្នុង ភូមិកំពប់អំបិល ឃុំល្វា ស្រុកសន្ទុក ខេត្ដ កំពង់ធំ ។

លោកមេឃុំ សន សុក បានបន្ដថា មកដល់ពេលនេះមានប្រជាពលរដ្ឋ ចំនួនបួនគ្រួសារប៉ុណ្ណោះក្នុងចំណោម ជិត ១០០ គ្រួសារដែលមានឈ្មោះក្នុង បញ្ជីថានឹងយល់ព្រមទៅរស់នៅលើ ទឹកដីថ្មីឯខេត្ដកំពង់ធំនោះ។ បច្ចុប្បន្ននៅ លើកោះដាច់នេះមានប្រជាពលរដ្ឋបាន ដាំដំណាំដូចជា ត្រសក់ , ត្រឡាច , ល្ពៅ, ននោង ជាដើម គឺជាដំណាំឆាប់ប្រមូល ផល ។

ទាក់ទិននឹងវិធានការរំលាយ កោះដាច់នេះ រស្មីកម្ពុជា បានទូរស័ព្ទ ទំនាក់ទំនងទៅលោក អ៊ុំ វិបុល ប្រធាន មន្ទីរធនធានទឹក និងឧតុនិយមខេត្ដ កំពង់ចាម និងជាអនុប្រធានក្រុម ការងារថ្នាក់ខេត្ដចុះធ្វើអត្ដសញ្ញាណកម្ម ប្រជាពលរដ្ឋរស់នៅលើកោះដែលត្រូវ  រំលាយ ដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្ដែ ទូរស័ព្ទរោទ៍ជាច្រើនដង ពុំមានអ្នក ទទួល ។

ប៉ុន្ដែតាមសម្ដីមន្ដ្រីជាសមាជិក ក្រុមការងារថ្នាក់ខេត្ដម្នាក់បាននិយាយ ថា ការរំលាយកោះនោះនឹងប្រព្រឹត្ដទៅ នារដូវប្រាំងខាងមុខ ដោយប្រើវិធី សាស្ដ្រកំណាយជាចង្អូរ ប្រឡាយ ឬ ព្រែកច្រើនខ្សែសម្រាប់រដូវវស្សាទឹក ជំនន់ឡើងមក គឺដីកោះនោះទឹកហូរដាច់ អស់ហើយ៕ 

 

ដោយ៖ នាគព័ន្ធ, រស្មីកម្ពុជា (10-12-2014)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់