ឧបការី​អគ្គលេខាធិការ អ.ស.ប កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​ និង​ការ​ធានា​បាន​នូវ​ចិរភាព​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា

ភ្នំពេញ ៣០ មេសា ២០១៤៖ ឯកឧត្តម Xu Haoliang ឧបការីអគ្គលេខាធិការអង្គការ សហប្រជាជាតិ និងជានាយកការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការ អភិវឌ្ឍប្រទេសនិងការ សម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ជាពិសេសការធានាបាននូវ ចិរភាពនៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជានោះ។

ភ្នំពេញ ៣០ មេសា ២០១៤៖ ឯកឧត្តម Xu Haoliang ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនិងការ សម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ជាពិសេសការធានាបាននូវចិរភាពនៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជានោះ។

 

ឯកឧត្តម Xu Haoliang បានសម្តែងនូវការកោតសរសើរបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៤ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ។

 

ឯកឧត្តមឧបការីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UNDP នាពេលកន្លងមកហើយឯកឧត្តមបានបញ្ជាក់ថា UNDP នឹងបន្តការគាំទ្រនូវផែនការសកម្មភាពប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជារហូតដល់ចប់។

 

នៅក្នុងឱកាសជំនួបពិភាក្សានោះដែរឯកឧត្តមឧបការី បានជម្រាបពីគោលបំណង ចម្បងនៃការបំពេញបេសកកម្មនៅកម្ពុជារបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ពាក់កណ្តាលអាណត្តិនៃផែនការសកម្មភាពប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ២០១១-២០១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅកម្ពុជា។

 

ឯកឧត្តមឧបការីក៏បានបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីថ្មី UNDP នឹងប្តូរអភិក្រមនៃការរៀប ចំកម្មវិធីរបស់ខ្លួនពីការគាំទ្រគោលនយោបាយ

តាមរយៈគម្រោង Project-driven policy support ទៅជាគម្រោងដែលជំរុញដោយគោលនយោបាយវិញ (Policy-driven profects) ដើម្បីធានានូវ

ប្រសិទ្ធភាព នៃការតាក់តែង និងអនុវត្តន៍គោលនយោបាយជាតិ។ 

 

ឯកឧត្តមឧបការី ក៏បានលើកឡើងថា UNDP នឹងបន្តពិនិត្យ និងគាំទ្រដោះស្រាយរួមគ្នាលើបញ្ហាប្រឈមនានារបស់កម្ពុជា ក្នុងក្របខ័ណ្ឌកិច្ច

សហប្រតិបត្តិការរវាងកម្ពុជា និងUNDP ដូចជាបញ្ហាអភិវឌ្ឍន៍ធនធានមនុស្ស បញ្ហាបណ្តុះបណ្តាលជំនាញ ដោយធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍

របស់បណ្តាប្រទេសមួយចំនួន និងការច្បាមយកកាលានុវត្តភាពក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ ។

 

ជាកិច្ចឆ្លើយតបនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានជម្រាបជូនថា កម្ពុជា បានបញ្ជូនរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ស្តីពីការសម្រេច

បានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ ២០១៣ ទៅអង្គការសហប្រជាជាតិក្នុងចំណោម៤៩ ប្រទេសដែល អ.ស.ប បានជ្រើសរើសឲ្យរៀបចំរបាយការណ៍នេះ។ 

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ ចំពោះផែនការសកម្មភាពប្រចាំប្រទេសរបស់ UNDP ២០១១-២០១៥ និងកិច្ចសហប្រតិបត្តិការប្រកប

ដោយផ្លែផ្ការវាងកម្ពុជា និងប្រព័ន្ធ អ.ស.ប ជាពិសេស UNDP និងចំពោះអនុលោមភាពលើសេចក្តីថ្លែងការណ៍ទីក្រុងបារីសឆ្នាំ២០១៥ ផែនការ

សកម្មភាពទីក្រុងអាក្រាឆ្នាំ ២០០៨ និងការប្តេជ្ញាទីក្រុងប៊ូសានឆ្នាំ ២០១១ ស្តីពីការពង្រឹងភាពជាដៃគូ ដើម្បីប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ

ដោយបានតម្រឹមកិច្ចសហប្រតិបត្តិការរបស់ខ្លួនតាមតម្រូវការ និងអាទិភាពរបស់កម្ពុជា ហើយគោរពភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ

អភិវឌ្ឍប្រទេស។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ជូនថា វឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចលឿនក្នុងពេលកន្លង មកនឹងធ្វើឲ្យកម្ពុជាឈានទៅកាន់ចំណាត់ថ្នាក់ប្រទេស ដែលមានចំណូលកម្រិតមធ្យមនៅពេលឆាប់ៗខាងមុខនេះ ហើយរាជរដ្ឋាភិបាល កម្ពុជានឹងដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម សំដៅលើកស្ទួយផលិតកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីឈានឡើងទៅកាន់កម្ពស់ថ្មី មួយទៀតក្នុងខ្សែចង្វាក់នៃតម្លៃបន្ថែមក្នុងតំបន់ និងសកលលោក ពិសេសដើម្បីគេចពីអង្គប់ នៃប្រទេសមានចំណូលមធ្យម និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា : http://www.akp.gov.kh/kh/?p=82103

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់