ខេត្តកំពង់ចាម៖ អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្តថ្នាក់ជាតិស្តីពី «រៀបចំ និងកសាងផែនការអភិវឌ្ឍន៍រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» នៅខេត្តកំពង់ចាម កាលពីថ្ងៃទី០២-០៤ ខែតុលា ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមប្រមាណជា ៧៤នាក់ (ស្រី៖ ១០នាក់)។
ជារួមការបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើការពន្យល់នីតិវិធីដែលមានក្នុងសេចក្តីណែនាំបច្ចេកទេសទាំង៦ ដូចតទៅ៖
១. ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រាធានី
២. ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ខេត្ត
៣. ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ខណ្ឌ
៤. ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ស្រុក
៥. ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ក្រុង
៦. ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់