ប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តកំពត

កំពត ១៩ មេសា ២០១៦៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពត…

កំពត ១៩ មេសា ២០១៦៖ នៅសាលប្រជុំសាលាខេត្តកំពតមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពត ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។    

 

យោងអនុក្រឹត្យចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ មានខ្លឹមសារថាត្រូវបានតែងតាំង លោក លី សាវេត ឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត។

 

សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម សក់ សេដ្ឋា បានផ្តាំផ្ញើចំពោះលោកអភិបាលរងនៃគណៈអភិបាលខេត្តកំពតទើបទទួលតំណែងថ្មីខិតខំបំពេញការងារស្របតាមការផ្តល់ទំនុក ចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រគល់ជូន។ លើសពីនោះទៀត ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំដល់ថ្នាក់ដឹកនាំក្នុងជួរគណៈអភិបាលខេត្តបង្កើនសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែ រឹងមាំដើម្បីរួមគ្នាបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមឱ្យបានរីកចម្រើនឆាប់រហ័ស៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពត

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់