ពិធី​ប្រកាស​ចូល​កាន់​តំណែង ក្រុមប្រឹក្សា គណៈ​អភិបាល និង​ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ ខេត្ត​ត្បូងឃ្មុំ

ត្បូងឃ្មុំ ២ មិថុនា ២០១៤៖ ពិធីប្រកាសស្ដីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាល ខេត្តត្បូងឃ្មុំ និងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សា គណៈអភិបាល  និងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ។

 

ត្បូងឃ្មុំ ២ មិថុនា ២០១៤៖ ពិធីប្រកាសស្ដីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាល ខេត្តត្បូងឃ្មុំ និងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សា គណៈអភិបាល  និងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ។

 

 

ក្នុងឱកាសនេះផងដែរ ក៏មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ដូចជា ឯកឧត្តម ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។

 

លើសពីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ ខេត្តប៉ីញភឺក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

 

បន្ទាប់ពីឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យ ស្តីពីការបង្កើតខេត្តត្បូងឃ្មុំ ព្រះរាជក្រឹត្យ ស្តីពីការតែងតាំង ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត និង ព្រះរាជក្រឹត្យ ស្តីពីការតែងតាំង អភិបាល នៃគណៈអភិបាលខេត្ត។

 

យោងតាមព្រះរាជក្រឹត្យ សម្រេចតែងតាំង ឯកឧត្តម ឡាន់ ឆន ជាប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងសមាជិកក្រុមប្រឹក្សាចំនួន០៩ រូបទៀត និងឯកឧត្តម ប្រាជ្ញ ចន្ទ ជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ដោយឡែក យោងតាមអនុក្រឹត្យ សម្រេចតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្ត ចំនួន៦រូប។

 

ជាមួយគ្នានេះ ឯកឧត្តម សក់ សេដ្ឋា ក៏បានអានប្រកាសរបស់ក្រសួងនានា ស្តីពីការតែងតាំងនាយក នាយករងរដ្ឋបាល សាលាខេត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត  មេបញ្ជាការ នៃតំបន់ប្រតិបត្តិការសឹករងខេត្ត និងប្រធានមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត។

 

បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បានមានមតិសំណេះសំណាល និងផ្តល់ការណែនាំ ដល់ថ្នាក់ដឹកនាំខេត្ត បន្តអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំអនុវត្តការងារឲ្យសម្រេចបានជោគជ៍យ។ ឯកឧត្តម មានប្រសាសន៍ឲ្យ ប្រធានអង្គភាពនានា រៀបចំរចនាសម្ព័ន្ធ ចាប់ពី អនុប្រធាន អង្គភាព ដល់មន្រ្តីឲ្យចប់សព្វគ្រប់ ត្រឹមចុងខែមិថុនានេះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់