សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃស្តីពីការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងផ្សេងៗ

ភ្នំពេញ ៣ តុលា ២០១៤៖ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងមួយ ដល់សាធារណជន ទូទំាងប្រទេស ស្តីពី ការធ្វើនីត្យានុកូលកម្ម លើឯកសារ ថតចម្លង ផ្សេងៗ។

ភ្នំពេញ ៣ តុលា ២០១៤៖ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងមួយ ដល់សាធារណជន ទូទំាងប្រទេស ស្តីពី ការធ្វើនីត្យានុកូលកម្ម លើឯកសារ ថតចម្លង ផ្សេងៗ។

យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ផ្ញើជូនក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយអនុវត្តន៍ តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ៦៨ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ចេញនូវ ប្រកាសអន្តរក្រសួង លេខ៣៨៥៦ ប្រក ចុះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្តល់ សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់ ក្នុងការផ្តល់ សេវារដ្ឋបាល មួយចំនួន ។ ក្នុងនោះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានផ្តល់សមត្ថកិច្ច ក្នុងការធ្វើនីត្យានុកូលកម្ម លើឯកសារ ថតចម្លងនានា មួយចំនួនផងដែរ ។

លិខិតបានបញ្ជាក់ទៀតថា ការធ្វើនីត្យានុកូលកម្មបញ្ជាក់ លើឯកសារថតចម្លង នានារួមមាន ៖ វិញ្ញាបនបត្របញ្ជាក់ការសិក្សា វិញ្ញាបន បត្របណ្តោះអាសន្នមធ្យមសិក្សាកម្រិត ១ វិញ្ញាបនបត្របណ្តោះ អាសន្នមធ្យមសិក្សាកម្រិត២ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សា បឋមភូមិ វិញ្ញាបនបត្របណ្តោះ អាសន្នមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាថ្នាក់ទី១២ វិញ្ញាបនបត្រចុះបញ្ជីអាករ លើតម្លៃ បន្ថែម វិញ្ញាបនបត្រប្រកបអាជីវកម្ម វិញ្ញាបនបត្រ លិខិតបញ្ជាក់លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាកម្រិត១ សញ្ញាបត្រមធ្យម សិក្សាកម្រិត២ (បំពេញវិជ្ជា) សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សញ្ញាបត្រមធ្យមសិក្សា គរុកោសល្យ សញ្ញាបត្រមធ្យមសិក្សា សញ្ញាបត្រគ្រូបង្រៀន កម្រិតឧត្តម ព្រឹត្តិបត្រលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ បរិញ្ញាបត្រ បរិញ្ញាបត្ររង លិខិតបញ្ជាក់ការសិក្សា អត្ត សញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសម្គាល់យានយន្ត ព្រឹត្តិបត្រ ពិន្ទុ ពាក្យសុំបញ្ជាក់សញ្ញាបត្រមធ្យមសិក្សាកម្រិត២ចំណេះដឹងទូទៅ វិញ្ញាបនបត្របណ្តោះអាសន្ន ថ្នាក់បរិញ្ញាបត្រ និង វិញ្ញាបនបត្របណ្តោះ អាសន្នថ្នាក់បរិញ្ញាបត្ររង។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងសូមជូនដំណឹងដល់គ្រប់ ស្ថាប័ន ទាំងស្ថាប័នរដ្ឋ និង ស្ថាប័ន ឯកជន នានា ព្រមទាំងសាធារណ ជនមេត្តាជ្រាប និង ទទួលស្គាល់នូវរាល់ឯកសារនានា ដូចមានកំណត់ ខាងលើ ដែលបានបញ្ជាក់លើឯកសារថតចម្លង ដោយរដ្ឋបាល ក្រុង ស្រុក ខណ្ឌនោះ៕ ដោយ សុខ វិចិត្រ

 

ដកស្រង់ចេញពីគេហទំព័រ AKP ថ្ងៃទី២ តុលា ២០១៤

http://www.akp.gov.kh/kh/?p=96017

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់