ប្រកាសលេខ៩៥៤ស.ន.ប​ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤​របស់ក្រសួងសុខា​ភិបាល​ស្តីពី ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ​នៃ​វិស័យ​សុខាភិបាល​នៅ​មណ្ឌល​សុខភាពជូន​រដ្ឋបាល​ស្រុក​គោលដៅ​​

ភ្នំពេញ ១៤ វិច្ឆិកា ២០១៤៖ ក្រសួងសុខាភិបាល បានធ្វើប្រតិភូកម្មមុខងារមួយចំនួនរបស់ មណ្ឌលសុខភាពអោយដល់ស្រុក គោលដៅចំនួន៥ ក្នុងការអនុវត្តគម្រោងស្តីពីកិច្ចអភិវឌ្ឍន៍ មូលដ្ឋានតាមរយៈការធ្វើវិម្ឈការសេវាសុខាភិបាល…

ភ្នំពេញ ១៤ វិច្ឆិកា ២០១៤៖ ក្រសួងសុខាភិបាល បានធ្វើប្រតិភូកម្មមុខងារមួយចំនួនរបស់មណ្ឌលសុខភាព អោយដល់ស្រុក គោលដៅចំនួន៥ ក្នុងការអនុវត្តគម្រោងស្តីពីកិច្ចអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិម្ឈការសេវាសុខាភិបាល គឺស្រុកមោង ឬស្សី ស្រុកគាស់ក្រឡ និងស្រុករុក្ខគិរី នៃខេត្តបាត់ដំបង ស្រុកបាកាន និងស្រុកកណ្តៀង នៃខេត្តពោធិសាត់។

មុខងារសុខាភិបាលរបស់មណ្ឌលសុខភាព ដែលត្រូវធ្វើប្រតិភូកម្មក្នុងគម្រោងសាកល្បងនេះមាន៖

  1. ការថែទាំមណ្ឌល សុខភាព រួមបញ្ចូលទាំងសេវាអនាម័យ អគ្គីសនី និងទឹក
  2. ការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់គណៈកម្មការគ្រប់គ្រង មណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ
  3. ការផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកមណ្ឌលសុខភាព
  4. ការលើកស្ទួយ និងបន្ថែមសេវា ដូចជាការគាំពារ សេវាសុខភាពសហគមន៍ និងប្រចាំការ២៤ម៉ោង
  5. ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយ តម្លៃលើការផ្តល់សេវា នៅមណ្ឌលសុភាព និងសេវាសុខភាពនៅសហគមន៍។

ទាញយកប្រកាស

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់