ពលរដ្ឋស្រុកអង្គរជ័យ ស្នើអាជ្ញាធរជួយដោះស្រាយបញ្ហា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់

ស្រុកអង្គរជ័យ-កំពត ៣០ មករា ២០១៥៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានធ្វើឡើង នៅវត្តភ្នំឆ្មារ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត កាលពីព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥ ប្រជាពលរដ្ឋ បានលើកជាសំណូមពរ និងសុំឱ្យអង្គវេទិកា ជួយដោះស្រាយនូ វបញ្ហាជាច្រើនរួមមាន…

ស្រុកអង្គរជ័យ-កំពត ៣០ មករា ២០១៥៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានធ្វើឡើងនៅវត្តភ្នំឆ្មារ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត កាលពីព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥ ប្រជាពលរដ្ឋបានលើកជាសំណូមពរ និងសុំឱ្យអង្គវេទិកាជួយដោះស្រាយនូវបញ្ហាជាច្រើនរួមមានៈ ស្នើសុំជួយសាងសង់អណ្តូងទឹកស្អាត ស្តារប្រឡាយ ជួសជុលផ្លូវលំបន្ថែមទៀត បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំ បច្ចេកទេសចិញ្ចឹមសត្វ  ស្រ្តីចំណាស់គ្មានទីពឹងស្នើសុំផ្ទះ១ខ្នង បញ្ហាអគារសិក្សាសាលាមឋមសិក្សាចាស់ទ្រុឌទ្រោម បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវចំណាយប្រាក់ច្រើន និងគ្រូបង្រៀនមិនយកចិត្តទុកដាក់បង្រៀន និងលក់នំចំណីអាហារនៅក្នុងថ្នាក់រៀន ជាដើម ។
   
វេទិកានេះមានការចូលរួមពី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តកំពត មន្ត្រីរាជការពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណ ២៥០ នាក់ ស្រី ១៩៩ នាក់ ។

លោក កឹម បូណា អភិបាលស្រុកអង្គរជ័យ មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់មានគោលបំណង ដើម្បីប្រមូលនូវបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន យកមកដោះស្រាយ ហើយការលើកឡើងដោយគ្មានការបំភិតបំភ័យ និងដោយគ្មានការភ័យក្លាច។

សំណូមពរ និងបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋលើកឡើងត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានសម្របសម្រួល និងដោះស្រាយជូនក្នុងវេទិកា និងសន្យាដោះស្រាយនៅវេទិកាលើកក្រយ៕ យ៉ង់ សុផល ទីប្រឹក្សាស្រុកអង្គរជ័យ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់