បណ្ដុះបណ្ដាល​ពី​ការ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៦ ដល់​រាជធានី ខេត្ត

កំពង់ចាម ២១ មករា ២០១៦៖ ដើម្បីធានាបាននូវការឯកភាពគ្នារវាងស្ថាប័នអនុវត្តនានា លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៦ ដល់រាជធានី ខេត្ត កាលពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម។

វគ្គបណ្ដុះបណ្ដាលនេះសំដៅឱ្យរាជធានី ខេត្តទាំងអស់ដែលជាស្ថាប័នអនុវត្តយល់ដឹងបន្ថែមពីរបៀបបញ្ចូលទិន្នន័យទាំងកម្រិតសូចនាករ និងលទ្ធផលឱ្យបានច្បាស់លាស់ចូលក្នុងប្រព័ន្ធទិន្នន័យផែនការសកម្មភាព និងថវិកាថ្នាក់ជាតិ (NAD) ដើម្បីឈានដល់បញ្ចប់ការចុះសេចក្ដីសម្រេចរួមឆ្នាំ២០១៦ រវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងរាជធានី ខេត្ត និងពីរាជធានី ខេត្ត ទៅក្នុង ស្រុកសាមីបន្តទៀត។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះដែរ ក្រុមការងារថ្នាក់ជាតិបានធ្វើបទបង្ហាញពីចំណុចខ្វះខាត និងបញ្ហាប្រឈមដែលបានជួបប្រទះក្នុងឆ្នាំ២០១៥កន្លងមក និងបានជំរុញដល់ស្ថាប័នអនុវត្តដែលមិនទាន់បានបិទសេចក្ដីសម្រេចរួមឆ្នាំ២០១៥ ត្រូវពន្លឿនការងារនេះដើម្បីអាចមានលទ្ធភាពអាចអនុវត្តផែនការសកម្មភាពជាអាទិភាពក្នុងឆ្នាំ២០១៦ បានទាន់ពេលវេលា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់