ព្រះ​រាជក្រម​​ច្បាប់​ធម្មនុញ្ញ​ ស្តីពី​វិសោធនកម្ម​មាត្រា​៧៦ ​និង​មាត្រា​ទាំង​ឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់ជំពូកទី១៦ថ្មីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ១៨ វិច្ឆិកា ២០១៤៖ រដ្ឋសភាបានអនុម័តច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៥…

ភ្នំពេញ ១៨ វិច្ឆិកា ២០១៤៖ រដ្ឋសភាបានអនុម័តច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៣។

មាត្រា៧៦ថ្មី នៃច្បាប់ធម្មនុញ្ញ៖

រដ្ឋសភាមានសមាជិកតំណាងរាស្រ្តយ៉ាងតិច ១២០រូប។
តំណាងរាស្រ្ត ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
តំណាងរាស្រ្តអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត។
បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត។

ជំពូកទី១៥ ថ្មី ៖ អំពីអង្គការរៀបចំការបោះឆ្នោត

ជំពូកទី១៦ ថ្មី ៖ អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ

ទាញយកព្រះរាជក្រមច្បាប់ធម្មនុញ្ញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់