រថយន្ត​សង្គ្រោះ​ចំនួន ៥ គ្រឿង ត្រូវ​បាន​ផ្តល់​ជូន​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាពខេត្តកំពង់ឆ្នាំង​

កំពង់ឆ្នាំង ២១ មករា ២០១៥៖ រថយន្តសង្គ្រោះចំនួន ៥ គ្រឿង ជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងសុខាភិបាល ត្រូវបានផ្តល់ជូនមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៥ នៅក្នុងខេត្តកំពង់ឆ្នាំង ។ 

កំពង់ឆ្នាំង ២១ មករា ២០១៥៖ រថយន្តសង្គ្រោះចំនួន ៥ គ្រឿង ជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងសុខាភិបាល ត្រូវបានផ្តល់ជូនមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៥ នៅក្នុងខេត្តកំពង់ឆ្នាំង ។ 

 

ពិធីប្រគល់រថយន្តសង្គ្រោះនេះបានរៀបចំឡើងនៅមន្ទីរសុខាភិបាលខេត្ត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរូមពីលោកសៀត គឹមលាង អភិបាលរងខេត្តកំពង់ឆ្នាំង ។

 

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា រថយន្តសង្គ្រោះនេះជាអំណោយរបស់រដ្ឋាភិបាលចិនដែលផ្តល់ជូនដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ជួយក្រសួងសុខាភិបាល ។ រថយន្តសង្គ្រោះនេះមានសារៈសំខាន់ណាស់សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានជំងឺដង្កាត់ផ្សេងៗ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យអោយបានទាន់ពេលវេលា និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាមានអាសន្នផងដែរ ។

 

លោកសៀត គឹមលាង អភិបាលរងខេត្តកំពង់ឆ្នាំងនៅក្នុងឱកាសនោះបានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្រធានមន្ទីរពេទ្យ មណ្ឌលសុខភាព និង មន្ត្រីសុខាភិបាលទាំងអស់ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តសង្គ្រោះនេះអោយបង្កើនការយកចិត្តទុកដាក់លើកម្ពស់ ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងត្រូវជួយថែរក្សារថយន្តសង្គ្រោះនេះអោយបានល្អ សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ អោយបានទាន់ពេលវេលា និងកាត់បន្ថយការខកខានទៅកាន់កន្លែងព្យាបាល៕

ដកស្រង់ចេញពីគេហទំព័រCEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់