កម្ពុជា​ដាក់​ទីក្រុង​ចំនួន​៧​ទៅ​ប្រកួត​ប្រជែង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន

សៀមរាប ១៣ ធ្នូ ២០១៦៖ កម្ពុជាបានដាក់ទីក្រុងទេសចរណ៍ ចំនួន៧ទៅប្រកួតប្រជែង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលនឹងប្រកាសលទ្ធផលនៅឆ្នំា២០១៨ ខាងមុខនេះ នៅក្នុងប្រទេសថៃ។

សៀមរាប ១៣ ធ្នូ ២០១៦៖ កម្ពុជាបានដាក់ទីក្រុងទេសចរណ៍ ចំនួន៧ទៅប្រកួតប្រជែង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលនឹងប្រកាសលទ្ធផលនៅឆ្នំា២០១៨ ខាងមុខនេះ នៅក្នុងប្រទេសថៃ។

 

នេះបើតាមការឱ្យដឹងពីសំណាក់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំ ការងារទេសចរណ៍ ជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ប្រចំាឆ្នំា២០១៦ ដែលបានប្រារព្ធឡើង នៅក្នុងខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

 

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា អាស៊ានបានបង្កើត ឱ្យមានកម្មវិធីប្រឡង ប្រណំាងទីក្រុងទេសចរណ៍ស្អាតអាស៊ានមួយ ដែលកម្មវិធីនេះត្រូវឱ្យប្រទេសជាសមាជិក អាស៊ានទំាងអស់ ដាក់ទីក្រុងទេសចរណ៍របស់ខ្លួនទៅធ្វើការប្រកួតប្រជែង។

 

សម្រាប់កម្ពុជា យើងបានដាក់ទីក្រុងទេសចរណ៍សំខាន់ៗចំនួន៧ទៅប្រកួតប្រជែងដែលក្នុងនោះ មានក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងព្រះសីហនុ ក្រុងភ្នំពេញ ក្រុងកែប ក្រុងកំពត និងកំពង់ចាម។ ឯកឧត្តមបានបញ្ជាក់ថា កម្មវិធីប្រឡងប្រណំាងក្រុងទេសចរណ៍ស្អាតអាស៊ាននេះ គឺផ្តោតសំខាន់ ទៅលើបញ្ជរព័ត៌មានទេសចរណ៍ និងគុណភាព នៃការផ្តល់សេវាកម្មទេសចរណ៍។

 

ឯកឧត្តម ថោង ខុន បានរំពឹងទុកថា ក្រុងទេសចរណ៍មួយចំនួនរបស់កម្ពុជា ដែលបានដាក់ទៅប្រកួត ប្រជែកនោះ និងមានជាប់ចំណាត់ថ្នាក់ល្អជាងគេគឺទីក្រុងសៀមរាបនេះតែម្តង។

 

បច្ចុប្បន្ននេះ យើងកំពុងតែខិតខំ ធ្វើឱ្យក្រុងសៀមរាបកាន់តែស្អាតបៃតង គុណភាពសេវាកម្មល្អ។ នៅពេលក្រុងទេសចណ៍របស់កម្ពុជាបានជាប់ជាក្រុងទេសចរណ៍ស្អាតអាស៊ាន អ្នកទេសចរ នឹងមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់